យ៉ាងហោចណាស់នាវិកអ៊ីរ៉ង់ ១៩នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់នៅសមុទ្រអូម៉ង់

AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ — សារព័ត៌មាន Naval បានរាយការណ៍កាលពីពេលមុននេះដោយបានដកស្រង់ពីប្រភពមូលដ្ឋាន​ថា កងទ័ពជើងទឹកនាវាចម្បាំង «Jamaran» របស់អ៊ីរ៉ង់ បានបាញ់ដោយចៃដន្យទៅលើនាវា «Konarak» ក្នុងអំឡុងពេលសមយុទ្ធបាញ់​គ្រាប់ពិតនៅជិតដែនទឹក Jask ក្នុងឈូងសមុទ្រអូម៉ង់។

សេវាកម្មសារព័ត៌មានរបស់កងទ័ពអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៩នាក់បានស្លាប់ និង ១៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧប្បត្តិហេតុមួយនេះ ជាមួយនឹងការ គាំទ្រនាវាចម្បាំង Konarak របស់អ៊ីរ៉ង់នៅឈូង សមុទ្រអូម៉ង់។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «នៅរសៀលថ្ងៃអាទិត្យ​ក្នុងពេលធ្វើសមយុទ្ធមួយដែលពាក់ព័ន្ធនឹងនាវាកងទ័ពជើងទឹក​មួយចំនួននៅក្នុងដែនទឹក Jask និង Chabahar មានឧប្បត្តិហេតុមួយបានកើតឡើងទៅលើនាវាគាំទ្រពន្លឺ Konarak ។ នៅក្នុងបាន​ធ្វើឱ្យមានមនុស្សស្លាប់ចំនួន ១៩នាក់ និងរងរបួសចំនួន ១៥នាក់ផ្សេងទៀត»។

នៅមុននេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នាវាចម្បាំងប្រភេទ Moudge-class របស់អ៊ីរ៉ង់ឈ្មោះ Jamaran បានបាញ់​ដោយចៃដន្យទៅលើនាវា Konarak នៅក្នុងអំឡុងពេលធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតដែនទឹក Jask ក្នុងឈូងសមុទ្រអូម៉ង់។

ជាមួយគ្នានេះដែរ កងទ័ពអ៊ីរ៉ង់មិនបានបញ្ជាក់ និងបដិសេធរបាយការណ៍នោះទេ ដោយហៅថា វាជាឧប្បត្តិហេតុមួយដោយមិន​បានផ្តល់ព័ត៌មានលម្អិតបន្ថែម៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)