មនុស្ស ១១នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកដៃនៅតំបន់ Stavropol

AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ — សេវាសង្គ្រោះបន្ទាន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ចំនួនជនរងគ្រោះនៅក្នុងការ​ផ្ទុះគ្រាប់បែកដៃដែលត្រូវបានបុរសម្នាក់បោះចូលក្នុងផ្ទះឯកជនមួយនៅក្នុងភូមិ Prietoksky នៃតំបន់ Stavropol បានកើនឡើងដល់ ១១ នាក់។

ប្រភពដដែលបាននិយាយថា «នៅក្រោមផ្ទះឯកជនមួយនោះមានមនុស្សចំនួន ១៨នាក់កំពុងធ្វើពិធីខួបកំណើត។ អ្នកជិតខាង​របស់ពួកគេបានគប់គ្រាប់បែកដៃទៅក្នុងផ្ទះនោះ ហើយមនុស្សចំនួន ១១នាក់បានរងរបួសនៅក្នុងការផ្ទុះនោះ តែមិនមានក្មេងទេនៅក្នុង​ចំណោមអ្នករងរបួសទាំងនោះ»។

ប្រភពទីភ្នាក់ងារបានឱ្យដឹងថា «ជនរងគ្រោះចំនួន ១១នាក់ត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ត»។ បច្ចុប្បន្ន ផ្ទះនេះត្រូវបានគេឡោម​ព័ទ្ធ។ មន្រ្តីអនុវត្តន៍ច្បាប់អង្គភាពលេខ ៩ និងអ្នកតំណាងសេវាប្រតិបត្តិការកំពុងធ្វើការនៅទីតាំងនោះ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)