មន្ទីរកសិកម្មខេត្តកំពតបន្តផែនការជួយបណ្តុះបណ្តាលប្រជានេសាទឲ្យចេះចញ្ចឹមត្រីទឹកសាបនិងទឹកប្រៃបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖អត្ថបទ វ៉ែន សុវុទ្ធី៖

មន្ទីរកសិកម្មខេត្តកំពតបន្តផែនការជួយបណ្តុះបណ្តាលប្រជានេសាទឲ្យចេះចញ្ចឹមត្រីទឹកសាបនិងទឹកប្រៃបន្ថែមទៀតដើម្បីធានាដល់ការផ្គត់ផ្គង់តម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុកនិងបង្កើនប្រាក់ចំណូលបន្ថែមផងដែរ ។

លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឲ្យដឹងថានៅឆ្នាំ២០២០នេះមន្ទីរកសិកម្មខេត្តបានជំរុញឲ្យប្រជានេសាទចញ្ចឹមត្រីទឹកសាបឲ្យបាននៅ១៥០០០ស្រះនិងត្រីទឹកប្រៃចំនួន៦០០បែរ ដើម្បីធ្វើយ៉ាងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង និងធានាបាននូវតម្លៃទីផ្សារជូនប្រជាជនអ្នកចញ្ចឹមត្រីនៅពេលបានផល។
លោកបានបន្តថា ក្រសួងនិងមន្ទីរបានបង្កើនការផ្តល់បច្ចេកទេសនៃការចិញ្ចឹមដែលមានបច្ចេកទេស ត្រឹមត្រូវ ដែលធ្វើឲ្យត្រីលូតលាស់លឿនហើយទទួលបានចំណូលខ្ពស់ ដែលឆ្លើយតបបានតាមតម្រូវការ ហូបចុករបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា យន្តការបង្កើនការបណ្តុះបណ្តាលចិញ្ចឹមត្រីដល់ប្រជា កសិករនេះក៏ជាផ្នែកមួយជួយទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ហើយនិងការនេសាទមិនត្រូវតាមលក្ខណះបច្ចេកទេសដែលធ្វើឲ្យមហន្តរាយដល់ធនធានមច្ឆជាតិ ។
អ្វីដែលយើងជំរុញគឺឲ្យស្របទៅតាមគោលនយោបាយប៉ុន្តែទទឹមនេះដែរខ្ញុំទើបចុះទៅមើល ដែរទាក់ទងទៅនិងត្រីសមុទ្រដែលចញ្ចឹមនៅក្នុងបែរអ្វីដែរកន្លងមកគឺទីផ្សារងាយព្រោះត្រីតាក់កែត្រីឆ្ពង់ត្រីអីនេះគឺជាតំរូវការហាងធំៗហើយនិងពិធីផ្សេងៗដូចជាពិធីការបុណ្យអីជាដើម។
លោកបានបន្ថែមថា ការជំរុញឲ្យប្រនេសាទចាប់យកជំនាញចញ្ចឹមត្រីនេះវាបានផ្តល់ផលប្រយោជន៏ជាច្រើនដល់ប្រជានេសាទក្នុងការកចំណូលបន្ថែមពីផលនេសាទ។
តាមរបាយការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឲ្យដឹងថា នៅឆ្នាំ២០១៩កន្លងទៅប្រជានេសាទនៅខេត្តកំពតចញ្ចឹមត្រីទឹកសាបមានចំនួនជាង១២០០០ស្រះនិងត្រីទឹកប្រៃមានត្រឹមតែ៥០០បែលតែប៉ុណ្ណោះ ៕