បទយ​កការណ៍៖ កម្មវិធីសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់​​ផ្សាយ​តាមទូរទស្សន៍ជាតិ ទ​ទ​ក២​ ទ​ទួ​ល​បា​ន​ការគាំទ្រពីគ្រប់ភាគី​ពាក់ព័ន្ធ

AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០–

ស្របពេលដែល​ពិ​ភ​ព​លោ​ក​ទាំ​ង​មូ​ល​កំពុងប្រយុទ្ធប្រឆាំងនឹជំងឺកូវីដ១៩នោះ កម្ពុជាក៏បាន​ដាក់ចេញនូវវិធានការជាច្រើន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លង​រីករាលដាលជំងឺនេះ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចផ្អាកការសិក្សាមួយរយៈផងដែរនៅគ្រប់គ្រឹះស្ថានអប់រំទាំងអស់ដោយតម្រូវឱ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន​ឈប់សម្រាកនៅទូទាំងប្រទេស ដើម្បីកុំឱ្យមានការឆ្លងជំងឺនេះដល់សិស្សានុសិស្ស ក្នុងអំឡុងពេ​​នៃការឈប់សម្រាកការសិក្សានេះដែរ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ​ យុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន បានផលិតកម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិ E-Learning» សម្រាប់ចាក់ផ្សាយ​នៅប៉ុស្តិ៍​ទូរ​ទ​ស្ស​ន៍ជាតិកម្ពុជា(ទទក ២ ឬ TVK2) ដោយធ្វើការ​ផ្សាយតាមប្រព័ន្ធផ្កាយរណបតេជោ DTV តាមរយៈ App ក្រសួង​ព័ត៌​មា​ន និងតាមបណ្តាញខ្សែកាបរាជធានី ខេត្ត ដើម្បីឱ្យសិស្សគ្រប់ខេត្ត ក្រុង អាចសិ​ក្សាបា​ន​ក្នុ​ង​អំ​ឡុងពេលសាលារៀនផ្អាក​​ការសិក្សាដោយសារតែវិបត្ដិជំងឺកូវីដ១៩នេះ

បន្ទាប់ពីបានដាក់ឱ្យដំណើរការ និងធ្វើការផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា (ទទក២ ឬ TVK2) បានប្រមាណជិត១ខែកន្លងមកនេះ គេសង្កេតឃើញ​សិ​ស្សានុ​សិស្ស ​ចា​ប់​​ពី​ទី​​១​ដល់ទី១២បានចូលរួមរៀនតាមកម្មវិធីនេះយ៉ាងសកម្មក្នុងការតាមដានការសិក្សាដែលបានបង្រៀន​​ តាមកញ្ចាក់ទូ​រទ​ស្ស​ន៍ជាតិកម្ពុជា​តា​​ម​រយៈក​ម្ម​វិ​ធី ​និ​ង​ថ្នាក់សិក្សារបស់ពួកគេ។

ឯកឧត្តម បណ្ឌិត រស់ សុវាចា អ្នកនាំពាក្យ​ក្រ​សួ​ង​អ​ប់​រំ​ យុវជន និងកីឡា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា កម្មវិធីសិក្សាពីច​ម្ងា​យ​​តា​ម​ទូរទស្សន៍ជាតិ​កម្ពុជា ​(ទ​ទ​ក២​​ TVK2) ​ទ​ទួ​លបាន​កា​រ​សាទរពីគ្រប់ផ្នែកទាំងអស់ ស្របពេលដែលក្រសួងអប់រំ យុវជ​ន​និ​ង​កី​ឡា​​​បានខិតខំយកចិត្តយ៉ាងខ្លាំងក្នុងការចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ១​៩​ជា​មួ​យ​រា​ជ​រដ្ឋា​ភិបា​ល​ ដើម្បីកុំឱ្យមានការឆ្លងជំងឺនេះទៅដល់សហគមន៍។ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថាជាទូទៅ មាតាបិតា សិស្សានុសិស្ស និង​គ្រ​​ប់​​ភា​គី​ពា​ក់ព័ន្ធមានការស្វាគមន៍ និងគាំទ្រសេវាសិក្សាពីចម្ងាយរបស់ក្រសួងអប់រំ យុ​វជន និង​​កីឡា ជាពិ​សេស​ជា​មួយនឹងការផ្សាយតាមរយ:ទទក២ ដែលអាចបន្តឱ្យ​មាន​កា​រ​រៀ​ន និង​ប​ង្រៀ​នក្នុ​ង​ឱកាសចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ដោយកម្មវិធីផ្សាយកា​រសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធ​អេឡិច​ត្រូនិកតាម​ទូរទស្សន៍​ជាតិកម្ពុជា ទទក២នេះ បានផ្ដល់ឱកាសដល់សិស្សានុសិស្សអាចធ្វើការសិក្សាបាន នៅតាមគេហដ្ឋានទៅតាមកាលវិភាគដែលក្រសួងអប់រំ យុវជន និងកីឡា​បានដាក់ចេញជារៀងរាល់ថ្ងៃនោះ មាតាបិតាសិស្សបាន​សម្ដែងនូវការត្រេកអរចំពោះក្រសួងអប់រំដែលបាន​​ផ្តល់ដំណោះស្រាយល្អឱ្យសិស្សានុសិស្សបានរៀនសូត្របានគ្រប់ពេល គ្រប់ម៉ោង តាមទូរទស្សន៍ និងប្រព័ន្ធអនឡាញនេះ

លោក ពៅ សុខ ជាអា​ណា​ព្យា​​បាលសិស្ស រស់នៅ​​​​ក្នុងស​ង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបា​ន​ស​ម្តែ​ង​កា​រ​យ​ល់​ឃើ​​​ញថា ការសិក្សាតាមទទកនេះ ជាទូទៅ​អាច​ទ​ទួល  យ​ក​បា​ន​ទោះ​បី​មិ​នល្អពេញលេញ១០០ភាគរយ ដូចការរបង្រៀនផ្ទាល់ តែយ៉ាងហោចណា​ស់​បា​ន​ជួ​យ​ប​ង្កើ​ន​កា​រសិក្សារៀនសូត្រ ចំណេះដឹងដល់សិស្សានុសិស្សបានល្អប្រសើរពីចម្ងាយ ខណ:ប្រទេ​ស​ជាតិ​ក៏ដូចជាពិភពលោកកំពុងមានវិត្តដោយសារវីរុសកូវីដ១៩កើតឡើងលោក ពៅ សុខ យល់ឃើញថាគុ​ណស​ម្ប​ត្តិ​នៃ​កា​រ​ប​ង្រៀ​ន​ពី​ច​ម្ងា​យតាមធីវីខេ២​ អា​ច​រ​ម្លឹ​កមេរៀន ធ្វើឱ្យសិស្សអាចបន្តការសិក្សានូវមេរៀនរបស់ពួកគេដែលត្រូវបានផ្អាក ឬព្យួរ​ជាច្រើ​ន​ខែ​មកនេះ។ ប៉ុន្តែគុណវិបត្តិនៃការ​ផ្សព្វអំ​ពីការ​បង្រៀនពីច​ម្ងាយ​នៅមា​នក​ម្រិ​ត​ធ្វើ​ឱ្យ​ព​ល​រ​ដ្ឋ ​ឬ​អា​​​ណា​​ព្យា​បាល​មួយចំនួនទទួលបានព័ត៌មាននៃការបង្រៀន ឬម៉ោងសិក្សាមិ​នបា​នច្បា​ស់​លា​ស់ ​និ​ងទូលំទូលាយ

លោកបានលើកឡើងថា បញ្ហាមួយទៀតដោយសារទទក នៅ​តំបន់ខ្លះមើលមិនសូ​វ​ច្បា​​​ស់​ធ្វើឱ្យអាណាព្យាបាលមិនចង់បើកទូរទស្សន៍មើលក្នុងម៉ោងបង្រៀន ការ​ពន្យ​ល់រ​ប​ស់​គ្រូ  ​ហា​ក់​មិ​នសូវក្បោះក្បាយ ឬរស់រវើកដូចគ្រូដែលបង្រៀននៅសាលាឯកជន។ តែយ៉ាងណាក៏ដោយ លោ​​​​កបានសន្និដ្ឋានជារួមថា ជាដំណោះស្រាយល្អរបស់ក្រសួ​ងអប់រំយុវជន និ​ងកី​ឡាដែ​ល​ស​ហ​​​​​កា​​រជាមួយក្រសួងព័ត៌មាន ក្នុងនាមអាណា​ព្យាបាល​ដែលតាម​ដានកូ​នសិក្សាតាម​ទូរ​ទ​ស្ស​ន៍​រា​ល់​​​​ថ្ងៃ លោកថា អាច​ទ​ទួ​លយកបាន និងបានសំណូម​ពរឱ្យក្រសួងទាំងពីរជួយដោះ​​​​​ស្រា​យប​ញ្ហា​កា​រផ្សា​យតាម ទទក២ នៅកន្លែងខ្លះមើលមិនច្បាស់ទេ។

លោក បណ្ឌិត កា ម៉ាធុល អ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិនៅរាជបណ្ឌិត្យស​ភា​ក​ម្ពុ​ជា ​បា​នមានប្រសាសន៍ថា ​ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា​បា​ន​ផ្អា​ក​ជាបណ្តោះអាសន្នគឺការជួបជុំ ជាពិសេសការបិទសាលាមួយរយៈ ទន្ទឹមនឹងការបិ​ទសា​លា​រៀ​ន ​​​ក្រសួងអប់រំ​បា​នឱ្យសិស្សានុសិ​ស្សគ្រប់​កម្រិ​ត​រៀ​ន​តា​ម​ប្រ​ព័ន្ធ​Online ឬប្រព័ន្ធពីច​ម្ងា​យ​ៗ​នេះ​​គឺដើម្បី​កុំ​ឱ្យ​សិស្សទំនេរពីកា​រសិ​ក្សា​នៅ​សា​លា​សិ​ស្ស​អា​ចប្រើ​ភា​ព​ទំនេររបស់ខ្លួនទៅធ្វើអ្វីផ្តេ​សផ្តា​ស​ប៉ះ​​ពាល់សង្គម។ ម្យ៉ាងទៀត​ ​ការសិក្សាតាម ​Onlineនេះ ដើម្បីកុំឱ្យសិស្ស គ្រូ​ និង​សា​លា​រៀនឃ្លាតឆ្ងាយពីគ្នាពេក។ លោកបណ្ឌិតបានបន្ដ​ថាយើ​ង​មិ​ន​បា​ន​រៀ​ប​ប្រ​ព័​ន្ធ​ពី​        ច​ម្ងា​​យ​ដោយ​បា​​នគិតទុកមុនទេ ប៉ុន្តែនៅពេលជួបឧបសគ្គ​ដូ​ចជាកូវីដ១៩ យើងចាប់ផ្តើមគិត អីច្ចឹ​ងមា​ន​​ចំណុ​ច​ខ្លះក៏វាល្អ ចំណុចខ្លះក៏វាមិនទាន់បានរៀបចំ​ដោ​យ​​រលូនដែរ

តែទោះបីយ៉ាងណាក្ដី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ឬតាមប្រព័ន្ធទូរស័ព្ទនេះ តែងតែមានគុណសម្បត្ដិ និងគុណវិបត្ដិខ្លះៗដែរ ដោយ​សារ​តែកត្ដា​មួយចំនួនសិ​ស្ស​ខ្លះ​​ប្រ​​ព័​ន្ធអ៊ីនធើណេតរបស់គាត់អត់បានទូលំទូលាយដោយសា​រ​តែតំបន់ខ្លះនៅ​​​ឆ្ងាយ ឬប្រព័ន្ធអ៊ីនធើណេតខ្សោយ ហើ​យសិ​ស្សខ្លះ​ទៀ​តមិន​​ទា​ន់ចេះប្រើ នាំឱ្យការប្រើប្រាស់ប្រព័ន្ធបច្ចេក​វិទ្យានេះ មិនបានគ្រប់​ជ្រុ​ង​ជ្រោ​​យ ព្រោះមិ​នមានWiFi នៅ​ផ្ទះ​ជា​ដើ​ម​។

ដោយអង្គុយមើលកូនកំពុងត្រងត្រាប់ស្តាប់គ្រូបង្រៀនតាមកញ្ចក់ទូរទស្សន៍ លោកស្រី សេង សុវណ្ណនី ជាអាណាព្យាបាលសិស្សមួយរូបរស់នៅរាជធានីភ្នំពេញ បានឱ្យដឹងដែរថា លោក​ស្រី​ពេ​ញចិត្តចំពោះការបង្រៀ​នតា​ម​ទូ​រ​ទ​ស្ស​ន៍នេះ ​​ព្រោះ​បា​ន​ធ្វើ​ឱ្យ​លោ​កស្រីមិនព្រួយបារម្ភ​ខ្លាច​កូន​ឆ្លង​ជំ​ងឺ​កូ​វី​ដ​​១​៩។ លោកស្រីបានមានប្រសាសន៍ដោយទឹកមុខរីករាយថាខ្ញុំគាំទ្រពេញទំ​ហឹងការ​ប្រងៀ​ន​តា​មទូរទស្សន៍តែម្តង ដើម្បី​កុំ​​ឱ្យ​​​​ក្មេ​ង​វា​ទំ​នេ​រ​ពេ​ក ព្រោះអី​យើ​ង​ឈ​ប់​រយៈពេលយូរដែរ រ​យៈ​ពេ​ល​​យូរក្មេងអត់បានរៀន អាចនឹងភ្លេចមេរៀន ហើយវា​មា​ន​ពេ​ល​ទំនេរច្រើន វា​លេ​ង​ច្រើ​ន ក្រ​សួ​​ងអប់រំបានសហការគ្នាអញ្ចឹងវាល្អ​សម្រាប់ខ្ញុំជា​មាតា​បិ​តា​សិ​ស្ស​ ខ្ញុំ​គាំទ្រពេញទំហឹង

បើតាមលោកស្រី សេង សុវណ្ណនី បានបង្ហាញថា កម្មវិធីរៀនពីចម្ងាយនេះ គឺមានចំណុច​​ល្អ​​ច្រើនដែរចំពោះការសិក្សាតា​មទូ​រ​ទ​ស្ស​ន៍​​នាពេលនេះ ដោយ​មិន​ពិបាកចំណាយ​ពេលធ្វើដំណើរ​ទៅ​សា​លា​រៀ​ន ហើយក្មេងពេ​លទៅ​រៀននៅសា​លា​​​លេងច្រើន ​ហើ​​​យ​កា​​រ​​​ញ៉ាំ​ចំ​ណីអាហារក៏ផ្តេសផ្តាស។ ប៉ុន្ដែពេលបា​នរៀ​ន​នៅ​ផ្ទះ​សុខភាពក៏ល្អ ដោយសារនៅផ្ទះឳពុកម្តាយបានរៀបចំចំណីអាហារហូបចុកបានល្អ។​

សូមរម្លឹកថា​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង​ឯក​ឧ​ត្ត​ម​ប​ណ្ឌិត​ស​ភា​ចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញ​ចុះហ​ត្ថលេ​ខាលើ​អ​នុ​ស្ស​រ​ណៈ​នៃការយោគយល់ រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន ស្ដីពីការរៀបចំ ផ​លិ​ត និងផ្សព្វផ្សាយ កម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច» លើ​ប្រព័ន្ធទូរទស្សន៍ជាតិកម្ពុជា និង APP ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ​២​០​២​០​​ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

 

ក្នុងពិធីប្រគល់បរិក្ខារប្រព័ន្ធផ្កាយរណបតេជោ DTV ចំនួន៥០ ឈុតជូនដល់គ្រឹះស្ថាន ប​ណ្ដុះបណ្ដាលគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ដ រាជធានី ក្នុងការតាមដានកម្មវិធីផ្សាយ កា​រសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធ​អេឡិច​ត្រូនិក នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២​០​២០ នៅទីស្ដីការក្រសួងព័ត៌មាន​ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន បាន​គូ​ស​ប​ញ្ជា​ក់​ថា​ ប៉ុស្តិ៍ទូរទស្សន៍ជាតិកម្ពុជា ទទក ២ បានផ្តល់ឱកាសដល់សិស្សក្រីក្រ នៅ​តា​ម​ជ​ន​ប​ទ ទទួលបានការអប់រំ តាម​រយៈការផ្សព្វផ្សាយនៅគ្រប់ទីកន្លែង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើក​ឡើងថា សម្រាប់ការ​បង្រៀ​ន​តា​មទូរទស្សន៍នេះដែរ ក៏ជាឱកាសមួយសម្រាប់គ្រូ នៅតាម​ជន​បទ បើកមើលពី​ការ​បង្រៀ​ន​រ​ប​ស់​គ្រូល្អៗ និងមានទេពកោសល្យ ហើយធ្វើការកែលម្អពីវិធី​សា​ស្ត្រ​​បង្រៀន​ដោយ​ខ្លួនឯង បា​ន​ដោ​យមិនចាំបាច់អញ្ជើញគាត់មកចូលរួម​សិក្ខាសាលា​នៅ​ភ្នំ​ពេ​ញ ហើយ​មិន​បាច់​ចំ​ណា​យ​ថ​វិ​កា​នោះទេ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ជំងឺកូវីដ-១៩ បង្កើ​ត​ជា​បញ្ហា ប៉ុន្តែក្រសួងអប់រំ និងក្រសួ​ង​ព័ត៌មាន បានសហការគ្នាប្រែក្លាយវិបត្តិនេះ ឱ្យ​ក្លា​យ​ជា​កា​​លានុវត្ត​ភាព ឬជាឱកាសដ៏ល្អ ដើ​ម្បី​​​ធ្វើការកែលម្អនូវកិច្ចការងារបង្រៀន ដោយ​ផ្ទាល់មក​រៀ​​នតាមទូរ​ទស្សន៍ និង​ទូ​រ​ស័​ព្ទ​ដៃ​វិ​ញ​។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមទៀថា តាមរយៈកម្មវិធីនេះ ក្រសួងអប់រំ នឹងបន្តធ្វើ​ការ​កែ​លម្អការបង្រៀនពីចម្ងាយនេះបានកាន់តែល្អបន្ថែមទៀត ដើម្បីឱ្យសិស្សទទួល​បានផល​ល្អ ជាពិសេសសិស្សក្រីក្រ ព្រោះពីមុនអត់មានលុយ មិនអាចទៅរៀនគួរបាននោះទេ។ ប៉ុន្តែ​ឥឡូ​វមិ​នបាច់ទៅរៀនគួរ និងកាត់បន្ថយការចំណាយរបស់សិស្សថែមទៀតផង តាមរយៈ​ការ​រៀនពីចម្ងាយដោយមើលទូរទស្សន៍ និងទូរស័ព្ទដៃតែម្តង។ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏​បាន​អរគុណ ចំពោះក្រុមហ៊ុនតេជោ DTV ដែលបានផ្តល់នូវសម្ភារ បរិក្ខារដល់ក្រសួងអប់រំ ដើម្បី ប្រគល់ជូន​ទៅ​តា​ម​ប​ណ្តា​មន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ ខេត្ត រាជធានី និងតាមគ្រឹះដ្ឋាន​បណ្តុះ​ប​ណ្តា​ល​គ្រូ​ ​។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានមានប្រសាសន៍ថា បន្ទាប់ពី​មានកិច្ច​សហការគ្នា រវាងក្រសួងព័ត៌មាន និង ក្រសួងអប់រំ កម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning» ត្រូវបានចាក់ផ្សាយ​នៅប៉ុស្តិ៍​ទូរ​ទ​ស្ស​ន៍ថ្មី ទទក ២ ឬ TVK2 ផ្សាយតាមប្រព័ន្ធផ្កាយរណបតេជោ DTV តាមរយៈ App ក្រសួង​ព័ត៌​មា​ន និងតាមបណ្តាញខ្សែកាបរាជធានី ខេត្តជាច្រើន រហូតមក​ដល់ពេលនេះ មាន​រយៈ​ពេល​ជិ​ត​២០ថ្ងៃហើយ។

ឯកឧត្ដមបានបន្ដថា ប៉ុស្តិ៍ទូរទស្សន៍ ទទក ២ នេះបាន​បង្កើត​ឡើង​ដោ​យ​មិ​ន​បា​ន​ចំណា​យ​ថវិការដ្ឋនោះទេ ហើយក៏មិនមានការជ្រើសរើសមន្រ្តីថ្មី មក​ធ្វើការដែរ ដោយក្នុងនោះ ថ្នា​ក់​ដឹ​ក​នាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបែងចែកធ្វើ​ការងារពីរពេល។ ឯ​ក​ឧ​​ត្ដ​មរដ្ឋមន្រ្ដីបានបន្ដទៀតថា តាមរយៈកិច្ចការងារនេះដែរ ទូរទស្សន៍​ជាតិកម្ពុជា ក៏បាន​គ្រោ​ងរៀ​បចំបង្កើតជាស្ទូតយោថ្មីបន្ថែមទៀត ដូច្នេះបើខាងក្រសួង អប់រំ យុវជន និងកីឡា ចង់ថ​ត​ពី​ការបង្រៀនឱ្យបានកាន់តែល្អ និងមានគុណភាពខ្ពស់ជាងនេះ គឺក្រសួងព័ត៌មាន និង​ធ្វើ​កិ​ច្ច​ស​ហការក្នុងការថត ចាក់ផ្សាយ។ ឯកឧត្ដមរដ្ឋមន្រ្តីបាន​កោត​សរសើរ ចំពោះទេព​កោសល្យ ដ៏ពូកែរបស់លោកគ្រូ អ្នកគ្រូ ក្នុងកា​របង្រៀនដោយគ្មានសិស្ស ថតផ្សាយ​តាមទូរទស្សន៍ ហើយទ​ទួល​កា​រ​គាំ​ទ្រ​ពី​សិ​ស្សា​នុ​សិ​ស្សយ៉ា​ងច្រើនថែមទៀតផង។

ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានជម្រាបជូនដែរថា នៅពេលសាលារៀន បើកឱ្យសិស្ស​ចូលរៀនវិញក៏ដោយ តែប៉ុស្តិ៍ ទទក ២ នេះ នៅតែចាក់ផ្សាយកម្មវិធីអប់រំផ្សេងៗបន្ថែមទៀត ហើយក៏នៅធ្វើកិច្ចសហការជាមួយ ក្រសួង អប់រំ យុវជននិងកីឡា ដដែល។ 

បើតាមការបញ្ជាក់របស់ឯកឧត្ដម បាន ភុត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុម ហ៊ុន Cambodia DTV Network Limited ប្រចាំកម្ពុជា បានធ្វើបទបង្ហាញទាក់ទងប្រព័ន្ធផ្កាយ រណប តេជោ DTV នៅ​កម្ពុជាដោយបានអះអាងថា ប្រព័ន្ធនេះ ផ្សាយនៅប៉ុស្តិ៍ ២២ និងប៉ុស្តិ៍ ៣២ សម្រាប់កម្មវិធីបង្រៀនពីចម្ងាយ ដែលអាចឱ្យ​ប្រជា​ពលរដ្ឋ ក្នុងការប្រើប្រាស់ប្រព័ន្ធនេះ បើកមើលបាននៅទូទាំងប្រទេស ដោយ​ឥតគិតថ្លៃ៕ដោយ គង់ សិរីរ័ត្ន និង អ៊ុន រិទ្ធី