សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រាប់បាត្រ៥៧អង្គ និមន្តតាមដងផ្លូវក្នុងភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទនានា បាន រៀបចំនូវចង្ហាន់ និងបច្ច័យ ប្រគេនព្រះសង្ឃគោចរបិណ្ឌបាត្រចំនួន៥៧អង្គ មកពីវត្តចំនួន២ ក្នុងភូមិ ទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ព្រះសង្ឃនិមន្តគោចរបិណ្ឌបាត្រទាំងពីរវត្ត មកពីវត្ត អម្ពរវ័ន ហៅវត្តស្វាយដំណាក់ និងវត្តហ្លួងវិហាររកាខ្នុរកណ្តាល។ នៅព្រឹកថ្ងៃ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ក្នុងឪកាសនៃការស្នាក់នៅស្រុកកំណើតផ្ទាល់ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំកំពូលនានា របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរាប់បាត្រចង្ហាន់ បច្ច័យមួយចំនួន ប្រគេនសម្តេចឧត្តមបញ្ញា ដូង ផង់ រួមទាំងព្រះភិក្ខុសង្ឃចំនួន ៥៧អង្គ ដែលនិមន្តគោចរបិណ្ឌបាត្រតាមខ្នងផ្ទះ ក្នុងភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិស កុសលកើតចេញពីទឹកចិត្តជ្រះថ្លានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជំទាវ ជាកូន ចៅ ចៅទួតទាំងអស់ បានលើកឧទ្ទិសដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាវិវឌ្ឍនា ដែលបានទទួលមរណភាពដោយរោគជរាពាធ ក្នុងជន្មាយុ៩៦វស្សា រយះពេល៦ថ្ងៃមកនេះ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខសួគ៌ា ពិសេសបានរួចចាកផុតពីទុក្ខទោសផងទាំងពួង ចាប់តាំងពីពេលនេះតរៀងទៅ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។ សម្តេចព្រះឧត្តមបញ្ញា និងភិក្ខុសង្ឍទាំង៥៧អង្គ បានចម្រើនពរជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ជាកូន ចៅ ចៅទួត និងញាតិមិត្តទាំងអស់ របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំ និងជាពុទ្ធសានិកទ្រទ្រង់ព្រះពុទ្ធសាសនាជាយូរអង្វែងតរៀងទៅ និងមួយចំណែកទៀត សម្តេចព្រះឧត្តមបញ្ញា និងព្រះភិក្ខុសង្ឍទាំងអស់ ក៏បានលើកឧទ្ទិសដល់វិញ្ញាក្ខន្ធសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើកម្មករិយាពីលោកយើងនេះ ទៅកាន់លោកខាងមុខនោះហើយ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់បដិសន្ធិលើសម្បត្តិសួរ និងបានរួចចាកផុតពីទុក្ខទោសផងទាំងពួង ចាប់តាំងតែពីថ្ងៃនេះតរៀងទៅ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយ ចាប់តាំងពីថ្ងៃតរៀងទៅ។ សូមបញ្ជាក់ថា នៅក្នុងឱកាសនៃការសាងភ្នូសជាព្រះភិក្ខុសង្ឃបំបួសមុខភ្លើងសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ពិក្ខុសង្ឃ ហ៊ុន ម៉ាណែត ព្រះភិក្ខុសង្ឃមានកម្មវិធីនិមន្តគោចរបណ្ឌិតបាត្រ នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាភូមិកំណើតរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ក្នុងអំឡុងពេលនៃការបួសមុខភ្លើងសងគុណ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។ ការនិមន្តគោរចរបិណ្ឌបាត្រ របស់សម្តេចព្រះឧត្តមបញ្ញា និងភិក្ខុសង្ឃទាំង៥៧អង្គ ត្រូវបានពុទ្ធបរិស័ទតាមដងផ្លូវ នៃភូមិទី២ ឃុំរការឃ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ប្រគេនប្ច័យក្នុងទឹកចិត្តជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសាសនា។ សូមបញ្ជាក់ដែរថា នៅក្នុងពិធីប្រគេនចង្ហាន់ និងបច្ច័យសម្តេចព្រះឧត្តមបញ្ញា និងព្រះភិក្ខុសង្ឍក្នុងភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តក្បូងឃ្មុំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញអុចធូប នៅផ្នូរបញ្ចុះសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ដែលបានប្រារព្វពិធីតាមសាសនា កាលពីរសៀលថ្ងៃ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ និងផ្នូរតម្កល់សពរបស់ឧបាសក លីន គ្រី ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៨០ តាមរយះការធ្វើឃាតពីពួកប៉ុលពត នៅលើផ្ទះដែលជាភូមិកំណើតផ្ទាល់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។