សហព័ន្ធកីឡាហែលទឹកត្រៀមប្រមូលផ្តុំកីឡាករ-កីឡាការិនីឡើងវិញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

លោកហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា សហព័ន្ធកំពុងត្រៀមក្នុងការចាប់ផ្តើមប្រមូលផ្តុំកីឡាករ-កីឡាការិនីហែលទឹកក្រុមជម្រើសជាតិ ឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូច(ត្រៀម SEA GAMES 2023)ចូលរួមហ្វឹកហាត់ឡើងវិញនាពេលឆាប់ៗនេះហើយ។
លោកបានបន្តថា ការប្រមូលផ្តុំកីឡាករ-កីឡាការិនីហែលទឹកក្រុមជម្រើសជាតិ ចូលរួមហ្វឹកហាត់ឡើងវិញនេះ យើងបានរៀបចំផែនការមួយចំនួនដោយមានការស្នើសុំគោលការណ៍ពីប្រធានសហព័ន្ធនិងក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គឺយើងធ្វើការហ្វឹកហាត់ចាប់ពីក្រុមធំរហូតដល់ក្រុមតូច ប៉ុន្តែការហាត់ជាក្រុមតូចនេះយើងមានគ្រូបង្វឹកបង្ហាត់ផ្ទាល់ដោយធ្វើការបំបែកកីឡាករ កីឡាការិនីក្រោម១០នាក់ចុះអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ ។
លោកអគ្គលេខាបានអះអាងថា ការហ្វឹកហាត់នេះយើងមិនមកហាត់ទាំងអស់ទេ យើងចែកចេញជាក្រុមតាមតារាងដោយមួយក្រុមមានសមាជិកក្រោម១០នាក់ ហើយមុនធ្វើការហ្វឹកហាត់ត្រូវពិនិត្យសុខភាព ដើម្បីការពារជម្ងឺឆ្លងកូវីដ-១៩ ព្រមទំាងតាមដានបញ្ហាសុខភាពគ្រប់ពេលវេលាប្រសិនបើមានបញ្ហាមិនប្រក្រតី យើងនឹងទុកដាច់ដោយឡែកពីគេ ។ ជាក់ស្តែងដូចជាក្រុម “ខ” ដែលបានប្រមូលមកវិញ គឺហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្ទាល់ និងក្រុមមួយទៀតត្រូវធ្វើការហ្វឹកហាត់នៅផ្ទះធម្មតា។
លោកហែម គិរីបានបន្ថែមទៀតថា ការសម្រេចចិត្តឲ្យកីឡាករ កីឡាការិនី ហ្វឹកហាត់ដូច្នេះដោយសារតែយើងមើលឃើញជម្ងឺឆ្លងកូវីដ-១៩ មានសភាពធូរស្រាលខ្លះ ។ការហ្វឹកហាត់នេះ ជាការចាំបាច់ដើម្បីត្រៀមខ្លួន ហើយធ្វើបែបនេះគឺយើងធ្វើដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត យើងនឹងធ្វើការហ្វឹកហាត់នៅក្នុងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិកបណ្តោះអាសន្នសម្រាប់ក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូចទេ ចំណែកការបណ្តុះបណ្តាលផ្សេងៗទៀតយើងមិនអនុញ្ញាតឡើយ។
សូមបញ្ជាក់ថា ការហ្វឹកហាត់ធ្វើសម្រាប់តែក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូចនៅទីរាជធានីភ្នំពេញប៉ុណ្ណោះ ប៉ុន្តែបើក្រុមជម្រើសជាតិកីឡាករ-កីឡាការិនីខេត្តចង់មកហាត់នៅភ្នំពេញ យើងត្រូវដាក់គាត់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា សហព័ន្ធកំពុងត្រៀមក្នុងការចាប់ផ្តើមប្រមូលផ្តុំកីឡាករ-កីឡាការិនីហែលទឹកក្រុមជម្រើសជាតិ ឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូច(ត្រៀម SEA GAMES 2023)ចូលរួមហ្វឹកហាត់ឡើងវិញនាពេលឆាប់ៗនេះហើយ។
លោកបានបន្តថា ការប្រមូលផ្តុំកីឡាករ-កីឡាការិនីហែលទឹកក្រុមជម្រើសជាតិ ចូលរួមហ្វឹកហាត់ឡើងវិញនេះ យើងបានរៀបចំផែនការមួយចំនួនដោយមានការស្នើសុំគោលការណ៍ពីប្រធានសហព័ន្ធនិងក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គឺយើងធ្វើការហ្វឹកហាត់ចាប់ពីក្រុមធំរហូតដល់ក្រុមតូច ប៉ុន្តែការហាត់ជាក្រុមតូចនេះយើងមានគ្រូបង្វឹកបង្ហាត់ផ្ទាល់ដោយធ្វើការបំបែកកីឡាករ កីឡាការិនីក្រោម១០នាក់ចុះអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ ។
លោកអគ្គលេខាបានអះអាងថា ការហ្វឹកហាត់នេះយើងមិនមកហាត់ទាំងអស់ទេ យើងចែកចេញជាក្រុមតាមតារាងដោយមួយក្រុមមានសមាជិកក្រោម១០នាក់ ហើយមុនធ្វើការហ្វឹកហាត់ត្រូវពិនិត្យសុខភាព ដើម្បីការពារជម្ងឺឆ្លងកូវីដ-១៩ ព្រមទំាងតាមដានបញ្ហាសុខភាពគ្រប់ពេលវេលាប្រសិនបើមានបញ្ហាមិនប្រក្រតី យើងនឹងទុកដាច់ដោយឡែកពីគេ ។ ជាក់ស្តែងដូចជាក្រុម “ខ” ដែលបានប្រមូលមកវិញ គឺហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្ទាល់ និងក្រុមមួយទៀតត្រូវធ្វើការហ្វឹកហាត់នៅផ្ទះធម្មតា។
លោកហែម គិរីបានបន្ថែមទៀតថា ការសម្រេចចិត្តឲ្យកីឡាករ កីឡាការិនី ហ្វឹកហាត់ដូច្នេះដោយសារតែយើងមើលឃើញជម្ងឺឆ្លងកូវីដ-១៩ មានសភាពធូរស្រាលខ្លះ ។ការហ្វឹកហាត់នេះ ជាការចាំបាច់ដើម្បីត្រៀមខ្លួន ហើយធ្វើបែបនេះគឺយើងធ្វើដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត យើងនឹងធ្វើការហ្វឹកហាត់នៅក្នុងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិកបណ្តោះអាសន្នសម្រាប់ក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូចទេ ចំណែកការបណ្តុះបណ្តាលផ្សេងៗទៀតយើងមិនអនុញ្ញាតឡើយ។
សូមបញ្ជាក់ថា ការហ្វឹកហាត់ធ្វើសម្រាប់តែក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូចនៅទីរាជធានីភ្នំពេញប៉ុណ្ណោះ ប៉ុន្តែបើក្រុមជម្រើសជាតិកីឡាករ-កីឡាការិនីខេត្តចង់មកហាត់នៅភ្នំពេញ យើងត្រូវដាក់គាត់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕