ទីប្រឹក្សាសម្តេចនាយករដ្ឋមន្រ្តី គ្រោងបោះពុម្ពសៀវភៅ «សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតា​សន្តិ​ភា​ព​​របស់កម្ពុជា» ក្នុងពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០

ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះ​រាជាណាចក្រកម្ពុជា បានឱ្យដឹងថា សៀវភៅដែលមានចំ​ណ​ង​ជើងថា (សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និង​បិតាសន្តិភាពរបស់កម្ពុជា) នឹងត្រូ​វ​បោះ​ពុ​ម្ព​ផ្សា​យ​ជា​សា​ធា​រណៈអំឡុងពេលយ៉ាងយូរបំផុតនៅចុង​ខែមិថុនា ឬដើមខែកក្កដា ឆ្នាំ២០២០នេះ។

ឯកឧត្តមទីប្រឹក្សាបន្តថា (សម្តេច ហ៊ុន សែន កំពូលស្ដាបនិក និងបិតាសន្តិភាព របស់ កម្ពុជា) ដែលមាន​កម្រាស់ជិត១ពាន់ទំព័រនេះ ត្រូវបានចំណាយពេលសរសេរជាង៣ឆ្នាំ គឺចាប់ ផ្តើមសរសេរនៅ​ដើ​ម​ឆ្នាំ​​២០១៧ និងបានបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២០។ សៀវ ភៅនេះ  គឺនិយាយ​ពី​ជី​វិ​តឆ្លង​កា​ត់​​ភ្លើង​សង្រ្គាម  ការតស៊ូ និងភាពល្វីងជូរចត់ ឧបសគ្គ បញ្ហា ប្រឈមនានា នៃ​ដំណើរ​ការចរចា ក្នុង​​​ការ​ស្វែ​ង​រក​សន្តិភាព ទាំងស្រុងនៅកម្ពុជា។

ឯកឧត្តមបន្តថា សៀវភៅនេះ ចែកចេញជា៦ជំពូក គឺជំពូកទី១ និយាយអំពីជីវិតក្នុង យុវភាព និ​ង​កា​រ​​តស៊ូ ក្នុងភ្លើង​សង្រ្គាម។ ជំពូកទី២ និយាយពីការប្រឆាំងមេដឹកនាំខ្មែរក្រហម។ ជំពូកទី៣ និយាយពី​ព្យាបាទ ឬការ​​បង្កើត​​បញ្ហា ដើម្បីបង្ខូចកិត្តិយសសម្តេច និងក្រុមគ្រួសារ។ ជំពូកទី៤ និយាយពីដំណើរការនៃ​ការស្វែង​រកសន្តិភាព។ ជំពូកទី៥ និយាយពីសមិទ្ធផល ដ៏ធំធេងរបស់សម្តេច ហ៊ុន សែន ក្រោយ​កម្ពុ​ជា​មា​ន​សន្តិភាពពេញលេញ និងជំពូកទី៦ គឺជា កម្រងប្រវត្តិស្នេហា និងអាពាហ៍ពិពាហ៍របស់​សម្តេច​ទាំ​ង​ទ្វេ​​៕ ដោយ៖ គង់ សិរីរ័ត្ន