មន្ទីរកសិកម្មខេត្តកំពត ជំរុញដល់ប្រជាកសិករឲ្យបង្កើនការដាំដុះបន្លែទៅតាមតម្រូវការទីផ្សារ ដើម្បីបង្កើនសេដ្ឋ កិច្ចក្នុងគ្រួសារនិងធានាការផ្គត់ផ្គង់ក្នុងស្រុក

វិទ្យុជាតិកម្ពុជា: អត្ថបទ៖វ៉ែន សុវុទ្ធី ៖

 មន្ទីរកសិកម្មខេត្តកំពត ជំរុញដល់ប្រជាកសិករឲ្យបង្កើនការដាំដុះបន្លែទៅតាមតម្រូវការទីផ្សារ ដើម្បីបង្កើនសេដ្ឋ កិច្ចក្នុងគ្រួសារនិងធានាការផ្គត់ផ្គង់ក្នុងស្រុក ខណះដែល កម្ពុជាកំពុងកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឲ្យដឹងថា នៅដើមរដូវវស្សានេះមន្ទីរបានចុះណែនាំប្រជាកសិករ ពីបច្ចេកទេសថ្មីៗក្នុងការដាំដុះឲ្យស្របតាមស្តង់ដារដែលទទួលបានទិន្នផលខ្ពស់។ ជាមួយគ្នា នេះ លោក បានជំរុញដល់ប្រជាកសិករបង្កើនការដាំដុះបន្លែឲ្យបានច្រើនប្រភេទ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការបន្តរបស់រដ្ឋបាលខេត្តកំពត» នៅព្រឹកថ្ងៃ ទី០៨ ខែឧសភា ឆ្នាំ២០២០នាទីស្តីការគណៈរដ្ឋមន្រ្តី លោកបានបញ្ជាក់ថា បច្ចុប្បន្នតំលៃផលិតផលកសិកម្មនេះ មានតំលៃខ្ពស់ ដែលអាចជួយអោយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុន ពិសេសកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។
(សំឡេង)ដើម្បីចូលរួមកាត់បន្ថយនែហានិភ័យទទួលទិញបន្លែពីបរទេសដែលមិនពិនិត្យគុណភាពត្រឹមត្រូវសព្វថ្ងៃនេះក៏នៅមានការនាំចូលដែរក្រសួងកសិកម្មបានជំរុញឲ្យមន្ទីរកសិកម្មខិតខំផ្តល់ការងារបច្ចេកទេសថ្មីទៅដល់កសិករជាពិសេសកសិករឆ្នើមនៅក្នុងសហគមន៍ដើម្បីឲ្យលោកបែលមកដាំធម្មតាបាញ់ថ្នាំគីមីមកដាំបន្លែតាមប្រព័ន្ឋតំណកទឹកនិងផ្ទះសំណាញ់។
លោកក៏បានអំពាវនាវ ដល់ប្រជាកសិករទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងដាំដុះដើម្បីទទួលបានគុណភាពហើយនៅពេលជួបប្រទះបញ្ហាសត្វល្អិតដែលមិនអាចគ្រប់គ្រងបាបត្រូវរាយការណ៍មកខាងមន្ទីរដែលពាក់ព័ន្ធ ដើម្បីឲ្យមន្រ្តីជំនាញ ចុះជួយអន្តរាគមន៍ទាន់បានពេលវេលា៕