រដ្ឋបាលខេត្តកំពតបានអៈអាងថាប្រជាពលរដ្ឋភាគច្រើនបានអនុវត្តន៍ច្បាប់ចរាចរណ៍បានយ៉ាងខ្ជាប់ខ្ជួន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៨ ០៥ ២០២០៖

រដ្ឋបាលខេត្តកំពតបានអៈអាងថា ប្រជាពលរដ្ឋភាគច្រើនបានអនុវត្តន៍ច្បាប់ចរាចរណ៍បានយ៉ាងខ្ជាប់ខ្ជួន បន្ទាប់ពីវិធានការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
ឧត្តមសេនីយ៍ត្រី ម៉ិញ សុខេង ស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តកំពតបានមាន ប្រសា សន៍ថា ការអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកដោយបង្កើនកម្រិតទឹកប្រាក់ផាកពិន័យ រយៈពេលជាង១សប្តាហ៍មកនេះឃើញថា ប្រជាពលរដ្ឋល្មើសច្បាប់ចរាចរណ៍បាន និងគ្រោះថ្នាក់ចរាចរណ៍បានថយចុះគួរអោយកត់សម្គាល់។
ថ្លែក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពតនៅ ព្រឹកថ្ងៃទី ០៨ ខែ ឧសភា នាទីស្តីការគណៈរដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនបានសម្ដែងការគាំទ្រពេញទំហឹងចំពោះអនុក្រឹត្យថ្មីនេះ។
« ចាប់ពីថ្ងៃទី១ខែឧសភា រហូតដល់ថ្ងៃទី៧ ខែឧសភា យើងឃើញថាគាត់គោរពបានល្អ ហើយយើងគិតស្ថិតិដែលការគាត់ ដែលប្រព្រឹត្តនៅមួយចំនួននោះយើងឃើញ សរុបទៅទាំងម៉ូតូទាំងរថយន្ត នៅថ្ងៃទី១ដល់ថ្ងៃទី៧នេះ ៥២១ គ្រឿង ចំណុចនោះម៉ូតូ ៤៣៧ រថយន្តប្រភេទតូច ២៨ គ្រឿង និងរថយន្តធំ ៥៦ គ្រឿង អញ្ចឹងយើងសរុបទៅ៥២១ គ្រឿង។នោះយើងមើលទៅចែកទៅ យើងទាំង៨ស្រុក យើងអនុវត្តន៍ទៅយើងចែករថយន្តនិងម៉ូតូ ឃើញថាគាត់ជាភាគរយគាត់គោរពបានច្រើន »។
លោកឧត្តមសេនីយ៍ត្រីបានអៈអាងថា ការផាកពិន័យមិនមែនសំដៅចង់បានថវិកាពីប្រជាពលរដ្ឋនោះឡើយ គឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាតែប៉ុណ្ណោះ ។
សួមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ កម្លាំងននគរបាល បានអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ ៕