មន្ត្រីជំនាញជលផលស្ទឹងត្រែងអំពាវនាវឲ្យអ្នកនេសាទបង្កើនគោរពច្បាប់ជលផល

វិទ្យុជាតិកម្ពុជា៖ លោកគឺមហឿន

M.Cនាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង អំពាវនាវអ្នកនេសាទឱ្យនាំគ្នា គោរពច្បាប់ជលផលឲ្យបានខ្ជាប់ខ្ជួននៅក្នុងរដូវបិទនេសាទចាប់ពីខែឧសភាដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០នេះដើម្បីអភិរក្សពូជត្រីសំខាន់ៗនិងធ្វើឱ្យធនធានមច្ឆជាតិសំបូរបែបឡើងវិញ។

ក្នុងសកម្មភាពចុះបង្ក្រាបបទល្មើសជលផលនៅរដូវបិទនេសាទថ្ងៃទី០៦ឧសភា នៅតាមអន្លង់អភិរក្សនៃដងមេគង្គ ក្នុងសង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង លោក វង្ស សាវឿន នាយរងខណ្ឌជលផលខេត្ត បានអំពាវនាវដល់ប្រជា អ្នកនេសាទទាំងអស់ត្រូវមានឆន្ទៈស្រឡាញ់ធនធានជីវចំរុះ ដែលមាននៅតាមដងទន្លរមេគង្គ ហើយនៅរដូវបិទនេសាទនេះចៀសវាងកុំប្រើប្រាស់ឧបករណ៍នេសាទណា ដែលច្បាប់ហាមឃាត់ទៅធ្វើនេសាទតាមអន្លង់អភិរក្សពូជត្រី។

លោកពន្យល់ថា៖បញ្ហានេះ ភាគីពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗព្រោះកន្លងមកមន្ត្រីជលផលបានប្រើវិធីសាស្ត្រអប់រំគ្រប់រូបភាពហើយ និងមានពេលខ្លះក៏បានដកហូតនៅឧបករណ៍មានឃាត់ទាំងនោះផងដែរ ជាក់ស្តែងនៅពេលនេះស្រាប់មន្ត្រីជំនាញដកហូតមងបានជាង៣០០០មែត្រ។

លោកខាំផៃម៉ារ៉ា តំណាងឱ្យប្រជាសហគមន៍នេសាទភូមិស្រែតាប៉ានឃុំសាមឃួយស្រុកសេសានបានបញ្ជាក់ថា៖អ្នកនេសាទភាគច្រើនបានយល់ដឹងពីច្បាប់ជលផល តែក៏នៅមានជនខិលខូចមួយចំនួននៅតែលួចលាក់ធ្វើសកម្មភាព នេសាទខុសច្បាប់ ខ្លះឆក់ក្តៅ -ឆក់ត្រជាក់ និងបទល្មើស បន្ទាប់បន្សំទៀត ដូចជាលួចដាក់មង ក្នុងអន្លុងអភិរក្សជាដើមនេះ  ។

លោកថា៖បទល្មើសប្រភេទនេះពិតជានៅកើតមាន ហើយលោកតែងតែសហការជាមួយមន្ត្រីជំនាញជលផលចុះបង្ក្រាបជារឿយៗតែធ្វើមិនឈ្នះ គួបផ្សំតំបន់យើងមានភូមិសាស្ត្រធំហើយយើងមានគ្នាតិចផង    ចំណែកបទល្មើសខ្លះកើតមាន នៅពេលយប់។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានអន្លង់អភិរក្សពូជត្រីសំខាន់ៗចំនួន៦០-ក្នុងនោះមានអន្លង់អភិរក្សត្រីផ្សោតចំនួន៤និងមានសហគមន៍នេសាទចំនួន៥២-ហើយកិច្ចសហការបង្ក្រាប់បទល្មើសរយៈពេល១សប្តាហ៍នេះមន្ត្រីជំនាញដកហូតបានមងគ្រប់ប្រភេទចំនូន១២ត្បូងស្មើនិង៦០០០ម៉ែត្រអប់រំប្រជាអ្នកនេសាទ៥០នាក់និងបានឱ្យធ្វើកិច្ចសន្យាចំនួន១២នាក់៕