ឯកឧត្តម សេង ទៀង និងលោកជំទាវ ឧបត្ថម្ភអំណោយទារិកភ្លោះបី លើកទី៣៦៣ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា​៖

ទារិកភ្លោះបីនាក់ ត្រូវជាចៅៗ របស់​សម្តេច​តេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ​ព្រឹទ្ធ​​បណ្ឌិត បាន​​​ទទួល​អំ​ណោយដ៏សប្បរសធម៌ របស់​សម្តេច​​អគ្គមហាសនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ទទួលបានទឹក​ប្រាក់៥លានរៀល អង្ករ៥០គីឡូ​ក្រាម ទឹក​ដោះ​គោ​ម្ស៉ៅ​ឌុយ​ម៉ិក​២កេសធំ ស្កសរ៥គីឡូ​ក្រាម សារុង​២និងក្រម៉ា២។ ឯកឧត្តម សេង ទៀង ជំនួយ​ការ​ផ្ទាល់​សម្តេច​តេ​ជោ​​​នាយក​រដ្ឋមន្រ្តី និងលោកជំទាវ​ អញ្ជើញ​នាំយក​អំណោយ​ដ៏​សប្ប​រ​ធម៌​ទាំងអស់​នោះ ទៅ​ចែកជូន​ផ្ទាល់​​ដៃ​ដល់គ្រូ​សារ​កូនភ្លោះ ដល់លំនៅដ្ឋានកូនភ្លោះ ស្ថិត​ក្នុង​ ភូមិខ្ពបតាងួន ឃុំអូរុន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាល​ពីរសៀលថ្ងៃទី៧ឧសភា។ ​ទារិក​ភ្លោះ​ទាំង​៣​នាក់​ ដែល​ទទួល​​​​បាន​អំ​ណោយ​​​ឧបត្ថម្ភ​ពីសម្តេច​​ទាំង​ទ្វេ​​នៅ​​ពេល​​នេះ ជាកូន​លើកដំបូង របស់​ឪពុក​ឈ្មោះ និល ពិល អាយុ​៤១ឆ្នាំ​ មុខរបរជាងជួសជុលម៉ូតូ ម្តាយ​ឈ្មោះ លឹម សៀងអី អា​យុ​៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារឯកជន។ ទារិកភ្លោះ​ទាំង​បីនាក់នេះ ប្រ​សូត្រ​កាល​ពីចុងខែ​មេសាឆ្នាំ​២០២០​ នៅ​មន្ទីរបង្អែកខេត្តកំពង់ចាម។ ឯក​ឧត្តម សេង ទៀង មាន​ប្រ​​សា​សន៍​ពាំនាំ​នូវ​ការ​​​ផ្តាំ​​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ ដោយ​​​សេច​​​ក្តី​នឹក​រលឹក​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុត ពី​សម្តេច​តេ​​ជោនិង​សម្តេច​​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ច​កាល​សម្តេច​ទាំង​ទ្វេ តែង​តែ​ផ្ញើ​នូវការ​នឹក​រលឹក​​ចំពោះ​​ប្រ​ជា​​ពល​​រដ្ឋ នៅ​គ្រប់​​ទីកន្លែង​​​ទាំង​អស់ ក្នុង​ប្រទេស​កម្ពុជា។ ឯក​ឧត្តម​ជំនួយការ​ផ្ទាល់​មាន​​ប្រ​សា​សន៍ឲ្យ​ដឹង​​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​រហូត​មក​ដល់​បច្ចុ​ប្បន្ន​​នេះ មាន​គ្រួសារ​ប្រសូត្រ​​ទារក​ភ្លោះបី​នាក់​​ឫ​បួន​នាក់ ​ចំនួន​​៣៦៣​​គ្រួ​សារ​​​​​ហើយ បាន​ទទួល​​អំ​ណោយ​ឧបត្ថម្ភ​ដ៏​សប្ប​រស​ធម៌ ពី​សម្តេច​តេ​ជោ​និង​សម្តេចកិត្តិ​ព្រឹទ្ធ​​បណ្ឌិត ក្នុង​ការ​ជួយ​ទំនុក​បំរុងដល់ការ​លំ​បាក​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ពិ​សេស​ការ​​ចិញ្ចឹម​បីបាច់ទារក​ភ្លោះ​បី​នាក់ ដែល​ជា​ចៅៗ​របស់​សម្តេច​ទាំង​ទ្វេ នៅ​ពេល​ឆ្លង​ទន្លេរួច។ ឯក​ឧត្តម​មាន​ប្រសា​សន៍បន្តថា ចំនួនគ្រួសារ​ទារក​ភ្លោះ​បី​នាក់​នេះ​មាន​ច្រើន​ជាង​នេះ​ទៀត ដែល​​​​សម្តេច​តេ​ជោនិងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានឧប​ត្ថម្ភ​តាមរយៈ​អ្នក​តំ​ណាង​រាស្រ្ត និង​ក្រុម​ការ​ងារ​ចុះ​ជួយ​ប្រជា​ពល​រដ្ឋនៅតាម​មូល​ដ្ឋានភូមិ ឃុំ ស្រុក រាជ​​ធា​នី​ខេត្ត កាល​ពី​មុនឆ្នាំ​១៩៩៩​។ ឯក​ឧត្តម​មាន​ប្រ​​សា​សន៍​បន្តថា ជំនួយ​ឧបត្ថម្ភ​ទាំង​អស់​នេះ មិនមែនជា​អំ​ណោយ​របស់​រាជរដ្ឋា​ភិបាល អំណោយ​របស់​​កាក​បាទ​ក្រ​ហម​កម្ពុជា ឬអំ​ណោយ​របស់គណបក្ស​ ដែល​បំរើឲ្យសកម្ម​ភាព​នយោ​បាយ​នោះទេ ផ្ទុយ​ទៅវិញ​អំណោយ​ទាំង​អស់​នេះ គឺ​ជា​អំណោយ​ទាន​កើតចេញ​ពីទឹក​ចិត្ត​ជ្រះ​ថ្លា​ប្រកប​ដោយ​​​​ការគិតគួរ​ខ្ពស់ របស់​សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលបាន​ឈ្វេង​យល់​​ពីការ​លំបាក​ពិតប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រសូត្រ​ទារក​ភ្លោះបីឬ​បួន​នាក់ពិត​ប្រាកដ​។ ឯកឧត្តមជំនួយការផ្ទាល់បានធ្វើការក្រើន​រំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ រស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុង ឬទឹកលាងដៃ ដើម្បីការឆ្លងរីករាលដាល នៃជំងឺកូវីដដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។ ​តំ​ណាង​​មាតា​បិតា​កូន​ភ្លោះ មាន​ប្រសា​សន៍​ថ្លែង​នូវ​ការ​គោរពដឹង​គុណ​យ៉ាង​​ជ្រាល​​ជ្រៅបំផុត ជូន​ចំពោះ​​សម្តេច​​តេ​ជោ​និង​សម្តេច​​កិត្តិព្រឹទ្ធ​បណ្ឌិត ដែល​បាន​ផ្តល់​​នូវ​អំណោយ​ឧប​ត្ថម្ភដ៏​សប្បរស​​ធម៌ដល់​គ្រួសារ​របស់​ខ្លួន ដែល​ជួប​ប្រទះ​​នូវ​ការ​លំបាក ក្នុងការ​ចិញ្ចឹម​បី​បាច់​​កូន​​ភ្លោះបី​នាក់ ក្នុងស្ថាន​ភាព​ដែលគ្រួសារ​របស់​ខ្លួន មាន​ជីវ​ភាព​រស់​នៅ​ដ៏​លំបាក​នេះ​។