បណ្តាក្រុមហ៊ុនអាកាសចរណ៍ត្រូវបានអនុញ្ញាតិឱ្យធ្វើប្រតិបត្តិការពេញលេញ និងបញ្ចប់វិធានការគម្លាតនៃការអង្គុយចាប់ពីម៉ោង ០០:០០ ថ្ងៃទី ៧ ខែឧសភា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ — រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានជូនដំណឹងដល់បណ្តាក្រុមហ៊ុន​អាកាសចរណ៍វៀតណាមថា វិធានការគម្លាតនៃកន្លែងអង្គុយ និងការរឹតត្បិតទៅលើចំនួនអ្នកដំណើរនឹងត្រូវលុបចោលចាប់ពីម៉ោង ០០:០០ ថ្ងៃទី ៧ ខែឧសភា។

ការរឹតត្បិតទៅលើចំនួនជើងហោះហើររវាងទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាង ក៏នឹងត្រូវដកចេញផងដែរ។

នៅមុននេះ CAAV បានស្នើដល់ក្រសួងដឹកជញ្ជូនឱ្យបង្កើនជើងហោះហើរក្នុងស្រុកចាប់ពីម៉ោង ០០:០០ ថ្ងៃទី ៧ ខែឧសភា ជាពិសេសជើងហោះហើរទៅមករវាងទីក្រុងហាណូយ-ទីក្រុងហូជីមិញចំនួន ៥២ជើងហោះហើរ ជើងហោះហើរទៅមករវាងទីក្រុង​ហាណូយ-ទីក្រុងដាណាងចំនួន ២០ជើងហោះហើរ និងជើងហោះហើរទៅមករវាងទីក្រុងហូជីមិញ-ទីក្រុងដាណាងចំនួន ២០ជើងហោះ​ហើរ។

CAAV ក៏បានស្នើសុំឱ្យមានការដាក់បញ្ចូលក្រុមវេជ្ជសាស្រ្តរបស់បុគ្គលិកហោះហើរនៅលើជើងហោះហើរអន្តរជាតិផងដែរ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)