ពិធីដង្ហែសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចេញពីភូមិគ្រឹ: និងតាមដងផ្លូវ ឆ្ពោះទៅកាន់ទីបញ្ចុះសព ភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

វិទ្យុជាតិកម្ពុជា​៖

បន្ទាប់ពីពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន រយះពេល២យប់៣ថ្ងៃ តាមគន្លងប្រពៃណី​សាសនា រួច មក សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានរំកិលចាកចេញពីភូមិ​គ្រឹ:​លេខ៤១ មហាវិថីសម្តេចព្រះសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឆ្ពោះទៅ​កាន់​ទីបញ្ចុះ​សព ភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៧និង១៨នាទី ព្រឹកថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ខែឧសភា ឆ្នាំ២០២០​។ ក្បូនរថយន្តដង្ហែសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ចាប់ផ្តើមរំកិលចាកចេញ​ពីភូមិគ្រឹ:ពីវិមានឯករាជ្យ កាលពីវេលាម៉ោង៧និង១៨នាទីព្រឹកថ្ងៃទី៦ឧសភា ដោយធ្វើដំណើរ​ប្រទាក់​ក្សិណ១ជុំ វិមានឯករាជ្យធ្វើដំណើរកាត់តាមមហាវិថីសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ក្នុងនោះរួម មានក្បូនរថយន្តសពបានធ្វើដំណើរសន្សឹមៗ កាត់តាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅទៅកាន់ស្តុបផ្លូវ​ភ្លោះពេទ្យព្រះអង្គឌួង បត់តាមផ្លូវសហព័ន្ធរុស្សីរហូតដល់ស្តុបកាណាឌីយ៉ា បទតាមមហាវិថីព្រះមុន្នី​វង្ស ឆ្លងស្ពានជ្រោយចង្វា ផ្លូវជាតិលេខ៦ ស្ពានព្រែកតាម៉ាក់ ឆ្លងកាត់ទីប្រជុំជនជាច្រើន ឆ្លងកាត់ផ្លូវជាតិលេខ៧ ឆ្លងកាត់ស្ពានគីហ្សូណា ទី​រួមខេត្តកំពង់ចាម ឆ្លងចូលខេត្តត្បូងឃ្មុះ ដោយឆ្លងកាត់កោះសំរោង ពាមជីលាំង ស្តឺងត្រង់ ក្រូចឆ្មារ រហូតដល់ទីបញ្ចុះសព ដែលជាភូមិកំណើតផ្ទាល់របស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ក្បួន រថយន្តដ្ហែ សពអ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ត្រូវបានរៀបចំជាលក្ខណ:ប្រពៃណី ចំនួន១២គ្រឿង ដែលក្នុងនោះរួមមាន រថយន្តទី១ដង្ហែរូបថត អ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនារថយន្តទី២ដង្ហែគ្រឿងឥស្សរិយយស រថយន្តទី៣ដង្ហែកូរោណ រថយន្តទី៤ដង្ហែក្រុម ភ្លេងពិពាណ្យ រថយន្តទី៥ដង្ហែក្រុមគ្រួសារសពបាចបាយសី រថយន្តទី៦ដង្ហែសម្តេចព្រះសង្ឃនាយក រងទី១ នៃព្រះរាជាណាចក្រកម្ពុជា រថយន្តទី៧ ដង្ហែទង់ព្រលឹង រថយន្តទី៨ដង្ហែក្រុមគ្រួសារ រថយន្ត នាគទី៩ដង្ហែសពអ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី រថយន្តទី១០ ដង្ហែ សម្តេចព្រះរាជាគណះ៨អង្គ និងភិក្ខុសង្ឍបួសមុខភ្លើង រួមទាំងរថយន្តប្រពៃណី២គ្រឿងទៀត ដឹក សម្ភារបរិក្ខាជាច្រើន ព្រមទាំងរថយន្តរបស់សម្តេច ឯកឧត្តម លោកជំទាវ ជាកូន ចៅ ចៅទួត ញាតិ​មិត្តជិតឆ្ងាយ និងក្បួនរថយន្តរបស់សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញហែហមក្បូនរថយន្តសពប្រកបដោយសុចសុវត្តិភាព លើកំណាត់ផ្លូវនៃការធ្វើដំណើរប្រមាណជាង ២០០គីឡូម៉ែត្រ។

តាមជីវប្រវត្តរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានឲ្យដឹងថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន៊ាងលីប្រសូត្រនៅថ្ងៃ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ពុទ្ធសករាជ២៤៦៨ ត្រូវនឹងថ្ងៃទី ខែឧសភាឆ្នាំ១៩២៥ ក្នុងគ្រួសារកសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម មានបិតានាម ឱក ប៊ុន មាតានាម ណៃ ហួតអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មមានវិវឌ្ឍនាជាបុត្រីទី ក្នុងចំណោមបងប្អូននាក់ ក្នុងនោះមានស្រីរូបនិងប្រុសមួយរូប។ កាលពីកុមារភាព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មយានវិវឌ្ឍនា មិនបានចូលសិក្សា​រៀនសូត្រឲ្យបានជ្រៅជ្រះនោះទេលោកបានចំណាយពេលយុវវ័យ ដើម្បីតែជួយការងារមាតាបិតានៅក្នុងគ្រួសារប្រកបរបរធ្វើចំការដ៏លំបាក់បំផុត អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានរៀបអាពាហ៍ពិពាហ៍ ជាមួយឧបាសក លីន គ្រី នៅឆ្នាំ១៩៤៣ នៅឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ពីចំណងអាពាហ៍ពិពាហ៍នោះ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា មានបុត្រាបុត្រីចំនួនរូប រួមមាន. ឈ្មោះ ប៊ុន សាមលឹន ស្រី២. ឈ្មោះ គ្រី ទូច ប្រុស . ឈ្មោះ គ្រីសុខហាក់ ប្រុស ស្លាប់នៅក្នុងរបបពលពត .សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និង.ឈ្មោះ ប៊ុន សុថា ស្រីអ្នក​​ឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាប៊ុនស៊ាងលី និងឧបាសក លីន គ្រី មានមុខរបរជាកសិករ ក្នុងការចិញ្ចឹមបុត្រាបុត្រីទាំងនាក់ ទោះមានភ្លៀងផ្គរក្តៅត្រជាក់យ៉ាងណាក៏ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដោយសុចរិត យុត្តិធម៌ និងលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីឲ្យកូនទាំងនាក់ បានរៀនសូត្រចេះដឹងនិងមានមុខរបរសមរម្យគ្រប់ៗគ្នា។ នៅក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា និងគ្រួសារ បន្តប្រកបមុខរបរនៅក្នុងស្រុកកំណើត កាលនោះជាតំបន់រំដោះ។ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ​១៩៧៩ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា និងក្រុមគ្រួសារ ត្រូវបានរបបប្រល័យពូជសាន៍ បង្ខំឲ្យធ្វើការជាទម្ងន់ដូចជាប្រជាជនទូទៅ នៅក្នុងប្រទេសទាំងមូលដែរ ប៉ុន្តែប្រការដែលគួរកត់សម្គាល់ និងសោកស្ដាយនោះគឺ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានបាត់បង់ស្វាមីនៅដើមឆ្នាំ១៩៨០ដោយក្រុមប៉ុលពតសម្លាប់នៅលើផ្ទះ នៅក្នុងភូមិទី ឃុំរការខ្នុរ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។ ក្រោយពីបាត់បង់ស្វាមីជាទីស្រលាញ់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បាននាំក្រុមគ្រួសារមករស់នៅទីក្រុងភ្នំពេញ តាំងពីឆ្នាំ១៩៨៥ រហូតដល់សព្វថ្ងៃ។ នៅក្នុងជីវិតរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានបន្សល់ទុកនូវស្នាដៃ ខាងសាសនា និងសង្គមជាច្រើនជាអាទិ៍មានកសាងដំបូលព្រះវិហារកសាងដំបូលព្រះវិហារឡុមភីនីវ័ន នគរកសិនរា រាជធានីព្រះសារវ័ន្ត ប្រទេសនេប៉ាល់ ចំនួនទឹកប្រាក់១៨ម៉ឺនដុល្លារវត្តព្រែកចាឡាក់ កសាងសាលាឆាន់មួយខ្នង អស់ទឹកប្រាក់៣៨ម៉ឺនដុល្លារ កុដិ១ខ្នង អស់ទឹកប្រាក់៤ម៉ឺន៥ពាន់ដុល្លារ កសាងព្រះពុទ្ធរូបអង្គអស់ទឹកប្រាក់បីម៉ឺនដុល្លារ វត្តពោធិសាលក្នុងឃុំប៉ឺស ស្រុកក្រូចឆ្មារ ​ខេត្តត្បូងឃ្មុំ កសាង​​សាលាឆាន់អស់ទឹកប្រាក់ ៧ម៉ឺន៣ពាន់ដុល្លារកសាងព្រះវិហារឃុំគោកព្រិក ស្រុកគីរីវង់ ខេត្តតាកែវ អស់ទឹកប្រាក់២៩៥ ២០០ដុល្លារ វត្តអម្ពវ័ន កសាងព្រះវិហារឃុំជំនិត អស់ទឹកប្រាក់១៩ម៉ឺន៧00ដុល្លារ កសាងសាលាឆាន់អស់ទឹកប្រាក់១២៧ ០០០ដុល្លារកសាងដំបូលព្រះពុទ្ធអស់ទឹកប្រាក់៥ម៉ឺនដុល្លារវត្តហ្លួង ឃុំរកាខ្នុរស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កសាងសាលាឆាន់ព្រះវិហារ អស់ទឹកប្រាក់១៦២ ០០០ដុល្លារវត្តឈូក ឃុំឈូក ស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំកសាងព្រះវិហារអស់ទឹកប្រាក់៥ម៉ឺនដុល្លារ វត្តចំពុះក្អែក ហៅវត្តមុនីសុវណ្ណ កសាងមហាកុដិ សាលាពុទ្ធិកបឋមសិក្សា អស់ទឹកប្រាក់២២ម៉ឺនពាន់ដុល្លារ វត្តលង្ការកសាងមហាកុដិ អស់ទឹកប្រាក់៣៨៨៩១២ដុល្លារ វត្តបទុមវត្តី កសាងមហាកុដិ សាលាធម្មសភា កុដិ អស់ទឹកប្រាក់៥៣ម៉ឺនដុល្លា វត្តចន្ទបុរីវង្ស កសាងព្រះវិហារសាលាធម្មវិន័យ សាលាហោត្រ័យ អស់ទឹកប្រាក់៤០៧ ០០០ដុល្លារ វត្តមុនីប្រសិទ្ធវង្ស កសាងសាលាធម្មសភា អស់ទឹកប្រាក់៣១៥ ០០០ដុល្លារកសាងប្រាសាទព្រះគោ ព្រះកែវ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវអស់ទឹកប្រាក់៣៥ម៉ឺនដុល្លារ សាលារៀនវត្តអារាម សាលាឆាន់ម៉ាស៊ីនភ្លើងអណ្ដូងទឹកអណ្ដូងទឹក ស្រះទឹក និងការឧបត្ថម្ភផ្សេងៗទៀតដែលមិនបានរៀបរាប់អស់។ ដោយសារស្នាដៃដ៏ធំធេង ក្នុងវិស័យសាសនានិងសង្គម អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាទទួលបាននូវគ្រឿងឥស្សរិយយសជាតូបការ ព្រមទាំងគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ របស់ជាតិជាច្រើនគ្រឿងទៀតនៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាន គោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលី ជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលីអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា មានសុខភាពល្អរឹងមាំទោះបីមានព្រះជន្ម ៩៥វស្សាហើយក៏ដោយ ទើបតែដល់ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា មានជំងឺធ្ងន់ តម្រូវអញ្ជើញចូលព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រនៅវេលាម៉ោង ១៧:  00 បន្ទាប់ពីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានធូរស្បើយ និងបានមកព្យាបាលបន្ត នៅគេហដ្ឋានចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ នៅមន្ទីរពេទ្យក៏ដូចជានៅគេហដ្ឋានលោកគ្រូពេទ្យវេជ្ជបណ្ឌិតជំនាញៗជំងឺច្រើនរូប បានប្រឹងប្រែងយកចិត្តទុកដាក់ និងបានប្រើប្រាស់ឱសថជាច្រើនមុខ ដើម្បីព្យាបាលជំងឺជរាពាធរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាអត់មានទ្វេប្រហែសមួយនាទីណាសោះឡើយ។ ប៉ុន្តែទោះបីលោកគ្រូពេទ្យវេជ្ជបណ្ឌិតគ្រប់ផ្នែក គ្រប់ជំនាញ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមមុខជំនាញយ៉ាងណា ក៏មិនអាចស្រោចស្រង់ជីវិតអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ឲ្យរួចផុតពីមច្ចុរាជបានឡើយ។ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានលាចាកលោកនេះទៅនៅវេលាម៉ោង២និង១២​នាទី ទៀបភ្លឺថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ខែឧសភាឆ្នាំ ២០២០ នៅចំពោះមុខសេចក្តីសុខសោកសង្វេគស្ដាយស្រណោះ ក្រៀមក្រំ ធ្ងន់ធ្ងរជាទីបំផុត។ ការទទួលអនិច្ចកម្មរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ជាការបាត់បង់មួយដ៏ធំធេង នៅមាតាជីដូន ជីដូនទួត ដែលមានព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកូនចៅ។ ចាប់ពីថ្ងៃនេះតទៅ កូន ចៅ ចៅទួត ទាំងប្រុសទាំងស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយលែ​ងបានជួបមុខជារៀងរហូត។សេចក្តីល្អ និងគុណធម៌ឧត្តុងឧត្តមបរិសុទ្ធថ្លៃថ្លា និងសេចក្តីអង់អាច ក្នុងការតស៊ូជម្នះ ឧបសគ្គគ្រប់យ៉ាងរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា នឹងស្ថិតនៅក្នុងការចងចាំរបស់កូន ចៅ ចៅទួត និងញាតិមិត្តទាំងអស់ គ្មានថ្ងៃបំភ្លេចបានឡើយ។ យើងទាំងអស់គ្នា ជាកូនកូនប្រសារប្រុស ស្រី ចៅ ចៅទួតគ្រប់រូប សូមលើកហត្ថប្រណម បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ ដល់វត្ថុសាកសិទ្ធក្នុងលោក តេជះបារមី ទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាមហាស្វេតច្ឆត្រសូមលោកជួយនាំដំណើរវិញ្ញាណក័្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទៅកាន់ឋានសួគាលៃ ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ក្បូនរថយន្តសព អ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី បានធ្វើដំណើរមក ដល់ទីកន្លែងចុងក្រោយ ដែលជាទីឋានប្រកបដោយភាពស្ងប់ស្ងាត់ លើទឹកដីនៃការកំណើតរបស់ អ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា កាលពី៩៦វស្សាមុន ពិសេសធ្វើដំណើរឆ្លងកាត់​មូល​ដ្ឋាន ដែលជាទឹកដីអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ របស់អ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនាចាប់តាំងពីពេលប្រសូត្រ កុមារភាព យុវវ័យ និងការឆ្លងកាត់ជីវិតដ៏ល្វីងជូរចត់រាប់មិនអស់ របស់​ អ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ​នៅវេលាម៉ោង ។

សូមបញ្ជាក់ដែរថា សពអ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា និងប្រារព្វពិធីបញ្ចុះតាមគន្លងប្រពៃណី សាសនា នៅវេលាម៉ោង១៥ និង៣៣នាទីរសៀលថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០៕