មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបង្កើនការផ្សព្វផ្សាយវិធានការបង្ការ ជម្ងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖  លោក    គឹមហឿនស្ទឹងត្រែង ០៥ ០៥ ២០២០

M.C មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងរៀបចំដាក់ស្លាកប៉ាណូ ចំនួន១៥កន្លែងបន្ថែមទៀតនៅតាមចំណុចទីប្រជំជន  ក្នុងខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋចងចាំ នូវសារអប់រំ ស្តីពីការបង្ការជម្ងឺកូវីដ១៩បន្ថែមពីលើ កាផ្សព្វផ្សាយតាមឧឃោសនស័ព្ទជារៀងរាល់ថ្ងៃនោះ។

ក្នុងសកម្មភាពដាក់ស្លាកប៉ាណូស្តីពីសារអប់រំបង្ការជម្ងឺកូវីដ១៩ នៅថ្ងៃទី០៥ឧសភា   លោកវេជ្ជបណ្ឌិតទនវុទ្ធីអនុប្រធានមន្ទីរសុខាភិបាលនិងជាប្រធានអន្តរាគមន៍ប្រយុទ្ធនិងជម្ងឺឆ្លងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ស្លាកប៉ាណូនេះ  មន្ត្រីសុខាភិបាលចង់ដាសស្មារតីបងប្អូន ដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យភ្លេច ត្រូវបន្តអនុវត្តតាម ក្រសួងសុខាភិបាលដែលបានណែនាំឱ្យល្អប្រសើរ។

លោកវេជ្ជបណ្ឌិតបន្តថា៖ដោយឡែកមន្ត្រីមន្តីរសុខាភិបាលនៅតាមប៉ុស្តិសុខភាពនិងមណ្ឌលសុខភាពក៍នៅតែបន្តការអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត   ដោយបង្កើនការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់នៅវត្តមានប្រជាពលរដ្ឋដែលចេញចូលមកពីប្រទេសជិតខាង  ត្រូវតែនាំគាត់មកធ្វើសំណាកជាចាំបាច់បំផុតកុំឱ្យមានរលកទីពី(ជម្ងឺកូវីដ១៩) មកយារយីរ។

លោកសៃសានប្រជាពលរដ្ឋមកពីភូមិកោះសំពាយស្រុកសៀមបូកបានគាំទ្រដល់ការរៀបចំដាក់ស្លាកសារអប់រំនេះព្រោះការផ្សព្វផ្សាយតាមឧឃោសនស័ព្ទជារៀងរាល់ថ្ងៃនេះប្រជាពលរដ្ឋយើងមិនបានចាំជាក់នោះទេ។

លោកបន្ត  ថា៖  ស្លាកដែលបានដាក់នេះបងប្អូនយើងមកមើលអាចថតទុកនិងបានមកមើលហើយមើលទៀត យកទៅអនុវត្តតាមឱ្យមានប្រសិទ្ធភាព  ដើម្បីបញ្ជៀសឱ្យបានដល់ខ្លួនឯង-គ្រួសារ-និងសហគមន៍គ្មានជម្ងឺកូវីដ១៩។

សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងបានយកសំណាកករណីសង្ស័យទៅធ្វើតេស្ត(ជម្ងឺកូវីដ១៩)មានចំនួន១៣៦នាក់ នៅវិជ្ជាស្ថានប៉ាស័្ទរ ក្រសួងសុខាភិបាល- ជាលទ្ធផលគ្មានរោគសញ្ញា(ជម្ងឺកូវីដ១៩)ទេ ៕