មន្ត្រីជំនាញក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់តាមដាន ការព្យាករណ៍អាកាសធាតុរបស់ក្រសួង ចំពោះបាតុភូផ្គរ រន្ទះនិងខ្យល់កន្ត្រាក់

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
MC៖ មន្ត្រីជំនាញក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់តាមដាន ការព្យាករណ៍អាកាសធាតុរបស់ក្រសួង ចំពោះបាតុភូផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើង ជាយថាហេតុ។

ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាលោក អ៊ុំ រីណា ប្រធាននាយកដ្ឋាន ឧតុនិយម នៃក្រសួងធនធានទឹកនិងឧតុនិយម មានប្រសាសន៍ថា គ្រោះរន្ទះបាញ់និងខ្យល់កន្ត្រាក់បានកើតឡើងជាញឹកញាប់ ដែលបានបង្កអោយមានការប៉ះ ពាល់ដល់មនុស្ស និថសត្វ។ការកើនឡើងនូវគ្រោះធម្មជាតិនេះ គឺជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមជនបទ។លោកបានបន្តទៀតថា រដូវវស្សានឹងចូលមកដល់ឆាប់ៗនេះ ដែលនឹងធ្វើអោយភ្លៀងកាន់តែធ្លាក់មកច្រើន។ចំណែកបាតុភូតរន្ទះក៏កើតមានឡើងច្រើនដែរ ជាពិសេសនៅតាមជនបទ។
លោកបានបញ្ជាក់ថា បើទោះបីបាតុភូតរន្ទះជាគ្រោះធម្មជាតិដែលមនុស្សយើងមិនអាចគ្រប់គ្រងបានក៏ដោយ ប៉ុន្តែយើងក៏អាចការពារនិងជៀសបាននូវគ្រោះថ្នាក់ទាំងអស់នេះ ប្រសិនបើយើងអនុត្តន៍តាមវិធីដែលក្រសួងបានណែនាំ យើងអាចកាត់បន្ថយគ្រោះថ្នាក់ទាំងនោះបាន។ លោក សូមអោយបងប្អូនប្រជាពលរដ្ឋគួរតែតាមដានស្ដាប់ការព្យាករណ៍ស្ដីពីអាកាសធាតុ ដែលក្រសួងជំនាញបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ដើម្បី បានដឹងនិងត្រៀមលក្ខណៈទុកជាមុន ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើង ជាយថាហេតុ។
សំឡេង៖«ទាក់ទងបាតុភូតរន្ទះបាញ់និងវិធីការពារខ្លួន ក្រសួងសូមឲ្យប្រជាពលរដ្ឋតាមដានព័ត៌មានពីព្រោះបាតុភូតប្រែប្រួលច្រើន គប្បីត្រូវឲ្យពួកគាត់យល់ដឹង ពិធីការពារជាបឋម ដើម្បីការពារកាត់បន្ថយទាក់ទងនិងបាតុភូតរន្ទះនិងខ្យល់កន្ក្រាក់។ឥលូវមានភាពប្រសើរឡើងច្រើនដោយមានដៃគូរផ្សព្វផ្សាយ និងការចូលរួម ដោយមានដៃគូរអភិវឌ្ឍន៍ក្រៅប្រទេស ដើម្បីរួមចំណែកផ្តល់ព័ត៌មានទាន់ហេតុការណ៍អាចនិងឲ្យប្រជាពលរដ្ឋបង្ការ ការពារខ្លួនគាត់»។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំបោះពុម្ពជាព្រឹត្តិបត្រផ្សព្វផ្សាយស្ដីពីវិធីមួយចំនួនដើម្បីការពាររន្ទះតាំងពីឆ្នាំ២០០០ មក ដើម្បីអោយប្រជាពលរដ្ឋកាន់តែមានការយល់ដឹងច្រើន នូវវិធីការពាររន្ទះនេះ ៕