ក្រុមអ្នកល្មើសច្បាប់ចរាចរណ៍ភាគច្រើនស្ម័គ្រចិត្តទទួលការផាកពិន័យប៉ុន្តែសូមឲ្យសមត្ថកិច្ចអនុវត្ត ឲ្យបានត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ អ៊ូ កាណែល ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២០
MC៖ ក្រុមអ្នកល្មើសច្បាប់ចរាចរណ៍ភាគច្រើនស្ម័គ្រចិត្តទទួលការផាកពិន័យប៉ុន្តែសូមឲ្យសមត្ថកិច្ច អនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យវិធានការណ៍ផាកពិន័យនេះទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងការរួមគ្នាគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា ដែលឈានទៅកាត់បន្ថយសោកនាដកម្មនានានៅតាម ដងផ្លូវដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
កញ្ញាជា ដារី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញដែលរងការផាកពិន័យអត់ពាក់មួកសុវត្ថិភាព បានបង្ហាញអារម្មណ៍ឲ្យដឹងថា កញ្ញាបានស្ម័គ្រចិត្តទទួលយកការផាកពិន័យនេះទៅតាមច្បាប់ចរាណ៍ផ្លូវ គោក ព្រោះវាជាកុំហុសរបស់ខ្លួនដែលមិនគោរពទៅតាមច្បាប់ចរាចរណ៍។
កញ្ញាបញ្ជាក់ថា ការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្លាំងសមត្ថកិច្ចនេះ ជាការក្រើនរំលឹកឲ្យអ្នក ប្រើប្រាស់ផ្លូវទំាងអស់បើកបរដោយប្រុងយ័ត្នគោរពទៅតាមច្បាប់ ដើម្បីធានសុវត្ថិភាពខ្លួនឯង និងអ្នកដៃ ទៃ។
សម្លេង«ការអនុវត្តដូច្នេះល្អ ដើម្បីអោយអ្នកបើកបរម៉ូតូទំាងអស់មានការប្រុងប្រយ័ត្ន ដែលការពារសុវត្ថិ ភាពខ្លួនឯង ស្អែកឡើងខ្ញុំនិងទិញមួកពាក់ ដើមបីកុំអោយបូលីសផាកពិន័យតទៅទៀត។
ចំណែកលោក ហៀង ដារា ប្រជាពលរដ្ឋមកពីខេត្តកណ្តាល ដែលរការផាកពិភ័យខុសបច្ចេកទេសកែច្នៃកញ្ចក់ដាក់ដៃចង្កូតបានឲ្យដឹងថា ការបង្កើនតម្លៃផាកពិន័យដ៏ខ្ពស់បែបនេះ គឺដើម្បីជំរុញឲ្យការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាកាន់តែប្រសើរឡើង និងដើម្បីសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ទោះជាយ៉ាងនេះក្តីលោកចង់ឲ្យសមត្ថកិច្ចសូមអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនិងមានតម្លាភាព ជៀសវាងរងការរិះគន់ពីប្រជាពលរដ្ឋ។
សម្លេង«ខ្ញុំដាក់កញ្ចក់កែច្នៃដែលជាស្ទាយរបស់យុវវ័យចឹងគឺខុស ខ្ញុំជិះរាល់ដងផ្លូវនេះអត់មានបូលីស ថ្ងៃ នេះមានបូលីស យើងខុសច្បាប់ចរាចរណ៍ គេផាកពិន័យចឹងសមហើយ ស្អែកខ្ញុំនឹងដូរកញ្ចក់វិញ ព្រោះ កញ្ចក់ធ្វើឲ្យយើងបើកបរមានសុវត្ថិភាពមិនបាច់ងាកមើលក្រោយ អញ្ចឹងវាអត់គ្រោះថ្នាក់។
យោងតាមរបាយការណ៍របស់ស្នងនគរបាលរាជធានីភ្នំពេញបានបង្ហាញឱ្យដឹងថា ក្នុងអំឡុងពេល បើកយុទ្ធនាការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុង រាជធានី ភ្នំពេញ គ្មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។ ជាងនេះថែមទៀតបទល្មើស គ្រោះថ្នាក់ចរាចរណ៍ក៏បានថយចុះនិងអ្នករងរបួសក៏ថយចុះនោះផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ ក៏មានចំណុចប្រឈមមួយចំនួនមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែបើកបរ ល្មើសច្បាប់ចរាចរណ៍ ហើយក្នុងនោះក៏មានប្រជាពលរដ្ឋខ្លះមិនពេញចិត្តនិងការអនុវត្តច្បាប់ចរាចរណ៍ហើយរិះគន់រឺនិយាយវាយប្រហារមកលើសមត្ថកិច្ចតាមប្រព័ន្ធព័ត៌មាន សង្គមនៅពេលដែលពួកគាត់បើកបរល្មើសច្បាប់ចរាចរណ៍ហើយរងការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តរការចំពោះអ្នកបើកបរល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក។ ប៉ុន្តែការអនុវត្តនេះក៏មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋភាគច្រើនផងដែរ។
យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកគឺដើម្បីពង្រឹងឥរិយាបថប្រជាពលរដ្ឋប្រើប្រាស់ផ្លូវថ្នល់មានស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថអត្រា គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអ្នកស្លាប់និងអ្នករងរបួស។ក្រោយគេមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាពលរដ្ឋភាគច្រើនមានការព្រួយបារម្ភពីអត្រាគ្រោះ ថ្នាក់ចរាចរណ៍នៅកកម្ពុជាបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសមានការកើនឡើងខ្ពស់ ស្ថិតក្នុងភាពប្រកាសអាសន្ន។
សូមបញ្ជាក់ថា ក្នុងរយៈពេល០១ឆ្នាំកន្លងទៅនេះ គឺឆ្នាំ២០១៩ អ្នកស្លាប់ គ្រោះថ្នាក់ចរាចរណ៍សរុប១៩៨១នាក់ ចំណែកអ្នករងរបួស៦១៤១នាក់ ៕