រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី


៖រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ១៩នេះនៅកម្ពុជា។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ទោះបីជាអ្នកជំងឺកូវីដ១៩នៅកម្ពុជា រយៈពេលចុងក្រោយនេះ ពុំមានករណីឆ្លងថ្មីមានរយៈពេល៣សប្តាហ៍ក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាលនៅតែអំពាវនាវឲ្យពលរដ្ឋ បន្តការប្រុងប្រយ័ត្នឲ្យខ្ពស់ជាងមុនបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ១៩ពីមនុស្សម្នាក់ទៅមនុស្សទៀតនិងសហគមន៍។
ថ្លែងក្នុងសិន្និសទីសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៤ ខែ ឧសភា នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមបានឲ្យដឹងថា បច្ចុប្បន្នអ្នកជំងឺកូវីដ១៩គឺបានជាសះស្បើយ ១២០នាក់ ស្មើនឹង ៩៩ភាគរយ ពោលគឺនៅសល់តែ២នាក់ទៀតប៉ុណ្ណោះ ខណៈដែលអ្នកជំងឺទាំងអស់មានចំនួន ១២២ នាក់ ។ ឯកឧត្តមរដ្ឋលមន្រ្តីបានបញ្ជាក់ថា កម្ពុជានៅតែមានលក្ខណៈផុយស្រួយនៅ ឡើយតែចំពោះបញ្ហាជម្ងឺកូវីដ ១៩នេះ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំនិងបង្កើនការប្រុងប្រយ័ត្ន ពោល គឺត្រូវពាក់ម៉ាសការពារ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ លាងដៃជាមួយទឹកអាល់កុល និងជេលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ រក្សាចម្ងាយមួយម៉ែត្រកន្លះពីគ្នានៅទីប្រជុំជន ដើម្បីចៀសវាងការចម្លងជំងឺកូវីដ១៩ ថ្មី។
« សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើននិងបន្តការយកចិត្តទុកដាក់ប្រកបដោយទទួលការខុសត្រូវនិត្រូវមានការប្រុងប្រយ័ត្មឲ្យបានខ្ពស់បំផុតហើយត្រូវអនុវត្តន៍គ្រប់បែបយ៉ាងទាំងអស់តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជាក៏ដូចជាក្រសួងសុខាភិបាលដើម្បីកុំឲ្យមានការចម្លងរាលត្បាត់ចូលក្នុងសហគមន៍ជាពិសេសឲ្យមានការប្រុងប្រយ័ត្មខ្ពស់នៅពេលធ្វើដំណើរជៀសវៀងការជួបជុំគ្នាច្រើនកោះករនិងកម្មវិធីសាសនាបុណ្យទាននាៗឬបើចាំបាច់ខានមិនបាននោះក៏ត្រូវកាតើបន្ថយជាអតិបរិមា។
ឯកឧត្តម ម៉ម ប៊ុនហេង ជំរុញឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង ព្រោះថាជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះ ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ បើគ្មានការចាំបាច់ទេ គួរតែកុំចេញទៅខាងក្រៅ ពិសេសត្រូវកាត់បន្ថយការប្រមូលផ្តុំនានា ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នេះ ចំនួនករណីឆ្លងជំងឺកូវី១៩ នៅកម្ពុជា ១២២ នាក់ ហើយដោយក្នុងនោះអ្នកជាសះស្បើយមានចំនួន ១២០នាក់ ហើយអ្នកកំពុងសម្រាក់ព្យាបាលមានចំនួន២នាក់ និងគ្មានអ្នកស្លាប់នោះទេ ៕