មន្ត្រីកាំកុងត្រូលខេត្តស្ទឹងត្រែងចុះពិនិត្យចំណីអាហារនៅតាមទីប្រជុំជន និងជនបទ​ដើម្បីការសុខ​​ភាពអ្នក​បរិភាគ

វិទ្យុជាតិកម្ពុជា៖    លោក  គឹមហឿនស្ទឹងត្រែង

M.C មន្ត្រី សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយ​​មន្ត្រី​​មន្ទីរពាណិជ្ជ​​កម្ម​​បាន ចុះពិនិត្យរកចំណី​​អាហារខូចគុណភាពនៅទីប្រជុំជន និង​ទីជនបទដើម្បី លើក​​កម្ពស់ផ្នែក​​សុខភាព  អ្នកបរិភោគ ។

ក្នុងឱកាសចុះពិត្យចំណីអាហារនៅទីផ្សារប្រជុំជនភូមិច្រប់ ឃុំក្បាលរមាស​​ស្រុកសេ​​សានខេត្ត​​ស្ទឹងត្រែងកាលពីថ្ងៃទី៣ឧសភាឆ្នាំ២០២០លោកគឹមប្រុសប្រធានសាខាកាំកុងត្រូលខេត្តបានពន្យល់ថា៖បងប្អូនអាជីវករត្រូវគោរពនិង  អនុវត្តតាមច្បាប់ គ្រប់គ្រង់គុណភាព សុវត្ថភាព ផលិតផលចំណីអាហារ និងសេវា ព្រោះមន្ត្រីជំនាញផ្នែកបានណែនាំជារឿយៗរួចមកហើយ ឱ្យបង​ប្អូន​​អាជីវករចេះជ្រើសរើសទំនិញ​​ណាមានគុណ​​ភាពល្អនិងស្គាល់ក្រុមហ៊ុនផលិត   ត្រឹមត្រូវ​យកមកលក់ដូរនិងបរិភោគ ។

លោកអះអាងថា៖រាលទំនិញដែលមន្ត្រីជំនាញពិនិត្យឃើញថាហួសកាលបរិច្ឆេទប្រើប្រាស់សមត្ថកិច្ចនិងដកហូត ព្រោះចំណីអាហារប្រភេទនេះវាបង្កផលប៉ះពាល់សុខភាពអ្នកបរិភាគ ដែលពួកគាត់មិនបានដឹង  ជាពិសេស​​កុមារតូចៗនៅតាមសាលសរៀន និងនៅតាមផ្ទះ​​ភូមិឃុំទីជនបទនេះដែលងាយរងគ្រោះជាងគេ។

លោកសៀនវិបុល អាជីវករលក់ចំណីអាហារនៅភូមិច្រប់ បានគាំទ្រសកម្មភាព សមត្ថកិច្ចដែលបាន​​មកពិនិត្យ​​ដល់ទីជនបទនេះពិតជាបានបង្ហាញឱ្យប្រជាពលរដ្ឋបានយល់​​ដឹងបន្ថែមពីរបៀបពិនិត្យ​​ស្លាក​​សញ្ញានិងកាលបរិច្ឆេទប្រើប្រាស់។កត្តានេះបានធ្វើឲ្យពួកគាត់ស្គាល់ច្បាស់និងមានការប្រុងប្រយ័ត្នបន្ថែមទៀតព្រោះកន្លងមកពួកគាត់ទិញចំណីអាហារមកលក់  ជឿលើតែម្ចាស់ក្រុមហ៊ុន​​និងម្ចាស់ផលិតថា​តែប៉ុណ្ណោះ មិនដែលមានពិសោធន៍​និងពិនិត្យឱ្យបានត្រឹមត្រូវទេ   ធ្វើឱ្យខួចសុខភាព និងខាតថវិកា។

លោកចាន់វុទ្ធធីប្រជាពលរដ្ឋនៅភូមិស្រែស្រណុក បានសាទរជាមួយនិងសកម្មភាព​​របស់មន្ត្រី​​​​សាខាកម្មកុងត្រូលចុះមកពិនិត្យចំណីអាហារដែលតាំងលក់ដូនេះ ព្រោះពេលបាន​​ត្រួតពិ​និត្យប្រជាពល​​រដ្ឋ​មក​ទិញទៅបរិភោគចៀសវាងបានមិនប៉ះពាល់សុខភាព ដែលបណ្តាល​​មកពីចំណីអាហារមិនល្អ។

លោក អះអាងថា៖កន្លងមកមានកូនចៅប្រជាពលរដ្ឋ​ គាត់ធ្លាប់ទិញចំណី​អាហារនៅតំបន់​​នេះយក​ទៅបរិភោគ  មានអាការៈឈឺពោះ-រាករុះ-ដោយមិនដឹងមូលហេតុ។

លោកស្នើឲ្យមន្ត្រីសាខាកាំកុងត្រូលជួយចុះពិនិតឲ្យបានញឹកញាប់ និងគ្រប់ទីកន្លែង ជាការដាស់ស្មារតី​​ឱ្យប្រជាពលរដ្ឋយើងបានបង្កើនការប្រុងប្រយ័ត្នផងហើយបងប្អូនអាជីវករក៍បាននាំយកចំណីអាហារល្អៗមាន​​គុណភា​ពមកលក់  ដើម្បីលើកកម្ពស់ថែរក្សា​​សុខភាព​ទាំងអស់គ្នា។

សូមបញ្ជាក់ថា៖សកម្មភាពចុះពិនិត្យចំនីអាហារនេះមន្ត្រីជំនាញដកហូតបានគ្រឿងភេជ្ជៈគ្រប់ប្រភេទនិងនំចំណីផ្សេងៗជាច្រើនមុខទៀតសរុមមានទំងន់១៦០គីឡូក្រាម ដើម្បីយកមកដុត​​បំផ្លាញចោល៕