ក្រសួងកសិកម្មត្រៀមគ្រាប់ពូជ ជាង២ពាន់តោនសម្រាប់ផ្តល់ជូនប្រជាកសិករដែលជួបគ្រោះមហន្តរាយនៅទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ៤.ឧសភា.២០២០៖

ក្រសួងកសិកម្មត្រៀមគ្រាប់ពូជ ជាង២ពាន់តោន សម្រាប់ផ្តល់ជូនប្រជាកសិករដែលជួបគ្រោះមហន្តរាយនៅទូទាំងប្រទេស សម្រាប់យកទៅដាំដុះដើម្បីស្ដារលទ្ធភាពបង្កបង្កើនផលឡើងវិញ ។
ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ក្រសួងកសិកម្មបានតៀមពូជ ស្រួវសុទ្ធដែលមានគុណភាពខ្ពស់ធន់នឹងគ្រោះទឹកជំនន់និងឧបករណ៍សម្ភារៈកសិកម្ម សម្រាប់ផ្តល់ជូនប្រជាកសិករដែលជួបគ្រោះមហន្តរាយ ដើម្បីធានាការផ្គត់ផ្គង់ស្បៀងក្នុងការហូបចុកក្នុងរយៈពេលមួយឆ្នាំៗបានគ្រប់គ្រាន់និងអាចលក់ទៅទីផ្សារសម្រាប់បង្កើនដល់សេដ្ឋកិច្ចជាតិ។
លោក បានបញ្ជាក់ថា បច្ចុប្បន្នតាមរយៈការស្នើពីគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងបានអន្តរាគមន៍ផ្តល់គ្រាប់ពូជស្រូវនិងគ្រាប់ពូជបន្លែរួមផ្សំចំនួន៥០០ គ្រួសារទៅដល់បងប្អូនកងទ័ព។
សំឡេង៖ «ក្រសួងកសិកម្មយើងមានបម្រុងតាមរយៈប្រព័ន្ធស្បៀងបំរុងកម្ពុជា យើងមានគ្រាប់ពូជស្រូវនិងគ្រប់ពូជបន្លែ ។ប៉ុន្តែគ្រាប់ពូជទាំងនេះយើងអាចប្រើប្រាស់បានក្នុងករណីជួបគ្រោះមហន្តរាយនានា ដូចជាគ្រោះទឹកជំនន់គ្រោះរាំងស្ងួតដែលខូច យើងត្រូវស្ដារឡើងវិញក្រសួងបានត្រៀមរួចហើយ។ ប្រសិនបើមានការស្នើសុំតាមរយៈខេត្ត គណៈគ្រប់គ្រងគ្រោះមហន្តរាយខេត្តមកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ខាងអគ្គកសិកម្មនិងបញ្ចេញចេញគ្រាប់ពូជទាំងអស់នោះ។ គេនិងចុះទៅវាយតម្លៃ តើវាមានការខ្វះខាតយ៉ាងម៉េច បញ្ហាជួបគ្រោះខ្លាំងយ៉ាងណា យើងមានការត្រៀមក្នុងគ្រាអាសន្ន »។
លោក បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ កម្ពុជា តែងតែបានត្រៀមគ្រាប់ពូជស្រូវចំនួន២ពាន់តោន គ្រាប់ពូជបន្លែរួមផ្សំចំនួន ២៥ តោន ដើម្បីផ្តល់ជូនប្រជាកសិករដែលជួបគ្រោះមហន្តរាយ។