តៃវ៉ាន់ថាខ្លួនមិនទាន់ទទួលបានការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំរបស់អង្គការ WHOទេ

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង

  ក្រសួងការបរទេសរបស់កោះតៃវ៉ាន់បានឲ្យដឹងថា តៃវ៉ាន់មិនទាន់ទទួលបាន ការអញ្ជើញអោយចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោក (WHO)សម្រាប់ខែឧសភានេះនៅឡើយ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ទី ០៤ ខែ ឧសភា ឆ្នាំ ២០២០។

  លោកស្រី Joanne Ou អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់  បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារដ្ឋាភិបាលនឹងខិតខំ“ រហូតដល់ពេលចុងក្រោយ” ដើម្បីចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំនេះ។

  សូមបញ្ជាក់ថា ការដែលគ្មានសមាជិកភាពរបស់តៃវ៉ាន់នៅអង្គការសុខភាពពិភពលោកដោយសារការជំទាស់របស់ប្រទេសចិន ដែលតែងតែចាត់ទុកកោះនេះជាខេត្តមួយរបស់ខ្លួន ហើយតៃវ៉ាន់បានលើកឡើងថា ការដែលមិនបញ្ជូលកោះតៃវ៉ាន់ជាសមាជិកនៃអង្គការពិភពលោកមួយនេះគឺជាការបង្កើតគម្លាតយ៉ាងខ្លាំង នៅក្នុងការប្រយុទ្ធជាសកលនឹងជំងឺ COVID-19៕

ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters