អ្នកឆ្លងជំងឺCOVID-19 នៅប្រទេសរុស្សីកើនឡើងដល់ ១៣៤,៦៨៦នាក់

វិទ្យុជាតិកម្ពុជា៖លោក ភួង ឈុនលាង


ប្រទេសរុស្សីបានរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន១០,៦៣៣ករណីក្នុងរយៈពេល២៤ ម៉ោងចុងក្រោយជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត នាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ១៣៤,៦៨៧នាក់។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរសុខាភិបាលរុស្សីបានបញ្ជាក់ទៀតថា ទោះបីជាអត្រាឆ្លងថ្មីហាក់កើនឡើងខ្ពស់ តែអត្រាអ្នកស្លាប់នៅតែស្ថិតនៅ ក្នុងកម្រិតទាប ដែលមកទល់នឹងពេលនេះមានអ្នកស្លាប់ចំនួន ១,២៨០នាក់ ខណៈអ្នកជាសះស្បើយឡើងវិញមាន ១៦,៦៣៩នាក់៕
សូមបញ្ជាក់ថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្សីបានបញ្ជាឱ្យមានការចាក់សោរបិទប្រទេសរហូតដល់ថ្ងៃទី ១១ ខែឧសភាបន្ទាប់ពី ប្រទេសរុស្ស៊ីបញ្ចប់ការប្រារព្ធទិវាពលកម្មនិងថ្ងៃបុណ្យជ័យជំនះនៃសង្គ្រាមលោកលើកទី ២ របស់ខ្លួន៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters