សម្រាប់ថ្ងៃទី០១ឧសភានេះ កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តន៏ផែនការ ចាប់ឃាត់យានយន្តល្មើសច្បាប់ច្បាប់ចារាចរណ៏បានជិត១៥០០គ្រឿង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៏របស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា សម្រាប់ថ្ងៃទី០១ឧសភានេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានពង្រាយក្នុងគោលដៅភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន៤៧ទីតាំង ដោយបានអនុវត្តន៏ផែនការរឹតបន្តឹង និង ចាប់ឃាត់យានយន្តដែលបើកបរល្មើសច្បាប់ច្បាប់ចារាចរណ៏ផ្លូវគោកចេញថ្មី បានចំនួន១៣២២គ្រឿង ក្នុងនោះសម្រាប់ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ៩:៣០ នាទី ឃាត់ម៉ូតូបានចំនួន៩០០គ្រឿង អត់មួក ៨៤៥គ្រឿង អត់ស្លាកលេខ៨គ្រឿង ល្មើសសញ្ញាចរាចរ ៤៧គ្រឿង ។ រថយន្ត ៨០គ្រឿង អត់ខ្សែក្រវ៉ាត់ ៦៣គ្រឿង បញ្ច្រាសទិស ៧គ្រឿង អត់ស្លាកលេខ២គ្រឿង និយាយទូរស័ព្ទ ២គ្រឿង អត់ប័ណ្ណសំគាល់យានយន្ត១គ្រឿង
ល្មើសសញ្ញាចរាចរ៣គ្រឿង ដឹកសំពីងសំពោង២គ្រឿង ចំណែកសភាពការណ៏ទូទៅពុំមានបាតុភាពកើតឡើងទេ ។
របាយការណ៏របស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដដែលបានអោយដឹងទៀតថា
សម្រាប់ពេលព្រឹកចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:០០ នាទី ឃាត់ម៉ូតូបានចំនួន២៧៤គ្រឿង អត់មួក ២៣៦គ្រឿង អត់កញ្ចក់១៦គ្រឿង អត់ស្លាកលេខ៥គ្រឿង និយាយទូរស័ព្ទ១គ្រឿង ។ចំណែករថយន្ត ៦៨គ្រឿង អត់ខ្សែក្រវ៉ាត់ ៣២គ្រឿង បញ្ច្រាសទិស ៧គ្រឿង អត់គោរពស្លាកសញ្ញាចរាចរ៨គ្រឿង ហួសឆៀក២គ្រឿង និយាយទូរស័ព្ទ ១០គ្រឿង អត់ប័ណ្ណសំគាល់យានយន្ត៦គ្រឿង
ដឹកសំពីងសំពោង១គ្រឿង អត់ស្លាកលេខចំនួន២គ្រឿង និងពុំមានបាតុភាពអី្វកើតឡើង ពេលប្រតិបត្តិការឡើយ ។
គួររំលឹកថា សម្រាប់ទូទាំងប្រទេសកងកម្លាំងនគរបាលជាតិប្រមាណជិត៤ពាន់នាក់បាន និងកំពុងដាក់ពង្រាយជិត៦០០ទីតាំង ប្រើប្រាស់មធ្យោបាយ ចំនួន៣៦៤គ្រឿង ក្នុងនោះរថយន្ត៦៦គ្រឿងនិង ម៉ូតូ២៩៨គ្រឿង ដេីម្បី រង់ចាំឃាត់យានយន្តបើកបរល្មើសច្បាប់ចរាចរណ៏ចេញថ្មី ចាប់ពីថ្ងៃទី០១ឧសភា នេះតទៅ ៕