អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាតុមូលស្ដីពី “សេរីភាពសារព័ត៌មាននៅកម្ពុជា”

AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភាឆ្នាំ២០២០–

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា​ប្រធានអង្គភាព រៀបចំវេទិកាតុមូលស្ដីពី “សេរីភាពសារព័ត៌មាននៅកម្ពុជា” នៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀល​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ក្នុងគោលបំណងបង្ហាញជូនសាធារណជនឱ្យបានជ្រាបច្បាស់​ពីគោលនយោបាយ​របស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមលើកកម្ពស់ និងធានាសិទ្ធិសេរីភាពសារព័ត៌មាន ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ តាមរយៈយន្ដការផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដោយមាន ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែត​កម្ពុជា និងជានាយកគ្រប់គ្រងវិទ្យុបារាំងអន្ដរជាតិ លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា និងជា​ភ្នាក់សារព័ត៌មានក្យូដូ ប្រចាំកម្ពុជា និងលោក គី សុខលីម នាយកគ្រប់គ្រង​​សារព័ត៌មាន​​​អនឡាញថ្មីៗធ្វើជាវាគ្មិន។

រូបថត៖ ឡាញ់ វិសាល