រដ្ឋបាលកងអន្តរាគមន៍ ៥៩៤អនុវត្តន៍ការងារជោគជ័យគ្រប់ភារកិច្ចការពារ សន្តិសុខ សុវត្តិភាព ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុម គ្រួសារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុវណ្ណនិង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ដួង ហេង

អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២០ របស់

រដ្ឋបាលកងអន្តរាគមន៍ ៥៩៤ ជាមួយនិងការជូនបណ្ណសរសើរ និងលិខិតសរសើរ ជូនដល់នាយ

ទាហាន នាយទាហានរង និងពលទាហាន មានស្នាដៃឆ្នើមចំនួន៨៨រូប ដែលមានស្នាដៃក្នុងបំពេញ

ភារកិច្ចការពារ សន្តិសុខ សុវត្តិភាព ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុម

គ្រួសារ ក្នុងឆ្នាំកន្លងទៅ។

ពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តសម្រាប់ឆ្នាំ

២០២០ របស់រដ្ឋបាលកងអន្តរាគមន៍ ៥៩៤ ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី៣០មេសា ក្រោម

អធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុវណ្ណ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុក

កងអន្តរាគមន៍ ៥៩៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ដួង ហេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ

នាយករដ្ឋមន្ត្រី មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកស្នងការដ្ឋានស្រាវជ្រាវ សន្តិសុខ និង

កងអន្តរាគមន៍ ៥៩៤។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន ច័ន្ទួន

មេបញ្ជាការកងអន្តរាគមន៍ ៥៩៤ បានមានប្រសាសន៍ថា បញ្ជាការដ្ឋានអង្គរក្សបានអនុវត្តន៍ផែនការរបស់ខ្លួនដោយផ្អែកលើអនុសាសន៍ និងអភិក្រមកំណែទម្រង់ស៊ីជំរៅ របស់

សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។ យុទ្ធសាស្រ្តកំណែ

ទម្រង់៥ឆ្នាំ របស់កងយោធពលខេមរភូមិន្ទ។ អភិក្រមរបស់បញ្ជាការដ្ឋានអង្គរក្ស គឺ ស្មោះត្រង់ ការ

ពារ បម្រើ និងបទបញ្ជាផ្ទៃក្នុងនានា របស់បញ្ជាការដ្ឋានអង្គរក្ស និងបទបញ្ជាផ្ទៃក្នុងរបស់កងអន្តរា

គមន៍ ៥៩៤។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុវណ្ណនិង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត

ដួង ហេង អញ្ជើញជូនបណ្ណសរសើរ ចំនួន៤៨ និងលិខិតសរសើរចំនួន ៤០ ដែលចេញដោយ

បញ្ជាការដ្ឋានអង្គរក្ស ជូនដល់នាយទាហាន នាយទាហានរង ដែលមានស្នាដៃបំពេញភារកិច្ចការ

បម្រើ ការពារ ស្មោះត្រង់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ។ កង

អន្តរាគមន៍ ៥៩៤ គឺជាអង្គភាពរៀបរយមួយ ដែលត្រូវបង្កើតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៤ ដែល

មានភារកិច្ចការពារសន្តិសុខ សុវត្តិភាព ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម

គ្រួសារ ប្រចាំការនៅរាជធានីភ្នំពេញ។ 

គណៈអធិបតីក៏បានក្រើនរំលឹក និងតាស់តឿនដល់នាយ

ទាហាន ពលទាហានទាំងអស់ នៃកងអន្តរាគមន៍ ៥៩៤ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ច

ការពារបូរណភាពទឹកដី ការពារសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយភាព

ស្មោះត្រង់ខ្ពស់បំផុត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុវណ្ណកបានណែនាំ ដល់នាយ

ទាហាន និងពលទាហានទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានជាប់ជាប្រចាំក្នុងការលាងសំអាតដៃ នឹងសាប៊ូនិង

ទឹកលាងដៃ ដើម្បីការពារសុខភាពរបស់យើងឲ្យរួចចាកផុតពីការឆ្លងរាតត្បាតពីជំងឺកូវដ១៩ ដែល

កំពុងរាតត្បាតជាសកល ពិសេសត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការផ្សព្វផ្សាយណែ

នាំពីក្រសួងសុខាភិបាល។ មួយវិញទៀត ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានផ្សព្វផ្សាយផងដែរ ជូន

ដល់នាយទាហាន និងពលទាហានទាំងអស់ នៃកងអន្តរាគមន៍ ៥៩៤ ចូលរួមអនុវត្តឲ្យកាន់តែមាន

ប្រសិទ្ធភាព នូវការរឹតបណ្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងត្រូវអនុវត្តន៍ជាធរមានចាប់

ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០តទៅ។