ឥណ្ឌូណេស៊ីមានអ្នកផ្ទុកជំងឺ COVID-19 កើនដល់ ៩,៧៧១នាក់

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង
ប្រទេសឥណ្ឌូណេស៊ីមានអ្នកផ្ទុកជំងឺ COVID-19 កើនឡើងរហូតដល់ ៩,៧៧១នាក់ ក្រោយពីបានរកឃើញករណីឆ្លងថ្មីចំនួន២៦០ករណីបន្ថែមទៀត។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Achmad Yurianto មន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រសួងបានរកឃើញអ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺ COVID-19 ចំនួន១១នាក់បន្ថែមទៀតធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៨៤នាក់ និងអ្នកជំងឺចំនួន ១,៣៩១នាក់ បានជាសះស្បើយទាំងស្រុង ខណៈមានមនុស្សជាង ៦៧,៧០០នាក់បានទទួលការធ្វើតេស្ដរក COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters