តំបន់ភាគខាងជើងប្រទេសចិនរួមទាំងទីក្រុងប៉េកាំងត្រូវបានបន្ធូរបន្ថយការរឹតត្បិតលើវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០៤.២០)

ចិន៖ តំបន់ដែលមានប្រជាជនច្រើននៅភាគខាងជើងប្រទេសចិនដែលរួមបញ្ចូលទាំងទីក្រុងប៉េកាំងផងនោះនឹងត្រូវបន្ថយការរឹតត្បិតខណៈប្រទេសផ្លាស់ប្តូរបន្តិចម្តង ៗ ទៅរកសភាពថ្មីនៃស្ថានការធម្មតាឡើងវិញនៅពេលករណីឆ្លងនៃវីរុសកូវីដ១៩កំពុងធ្លាក់ចុះ ។

ជាមួយនឹងការបន្ធូរបន្ថយនេះទីក្រុងប៉េកាំងនឹងដកចេញនូវវិធានការគម្លាតសង្គមរយៈពេល ១៤ ថ្ងៃសម្រាប់ប្រជាជនដែលមកពីតំបន់ដែលមានហានិភ័យទាបនៅក្នុងប្រទេស។

សេចក្តីសម្រេចរបស់ទីក្រុងប៉េកាំងក្នុងការកាត់បន្ថយវិធានការណ៍នេះបានធ្វើឡើងនៅមុនមួយថ្ងៃ​ដែលប្រទេសចិនបានប្រកាសថាសភានឹងចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំដ៏សំខាន់របស់ខ្លួនក្នុងរដ្ឋធានីប៉េកាំងនៅថ្ងៃទី ២២ ខែឧសភាខាងមុខ។