សិង្ហបុរីរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៥២៨ករណីបន្ថែមទៀត

វិទ្យុជាតិកម្ពុជា: លោក ឈុន លាង


ប្រទេសសិង្ហបុរីបានរាយការណ៍ថាបានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ៥២៨នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៤,៩៥១នាក់។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។បើតាមក្រសួង សុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលឆ្លងថ្មីខាងលើគឺ ភាគច្រើនជាពលករបរទេសដែលមាន កាន់ប័ណ្ណការងារក្នុងរយៈពេលវែង ហើយស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននៃពលករបរទេស ខណៈមានប្រាំបីករណីថ្មីគឺជនជាតិសិង្ហបុរីរឺអ្នករស់នៅអចិន្ត្រៃយ៍។ សូមបញ្ជាក់ថា រដ្ឋាភិបាលប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា សិង្ហបុរីនឹងបន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខណៈមកទល់នឹងពេលនេះមានករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៤,៩៥១នាក់ និងស្លាប់ ១៤នាក់ ៕
ប្រភព៖ សារព័ត៌មាន Channel News Asia