ក្រសួងពាណិជ្ជកម្ម ផ្តល់ជូនម៉ាសពេទ្យចំនួន ១០ម៉ឺនដល់ក្រសួងសុខាភិបាល

វិទ្យុជាតិកម្ពុជា៖ ទៀក លឹមជូ

ក្រសួងពាណិជ្ជកម្ម ផ្តល់ជូនម៉ាសពេទ្យចំនួន ១០០ ០០០(មួយរយពាន់)ដល់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩
ក្នុងពិពីទទួល-ប្រគល់ម៉ាសចំនួន ១០០ ០០០ នោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិហៃណានអ៊ីនថុង ដែលបានប្រគល់ជូនតាមរយៈក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម បញ្ជាក់ថា ទឹកចិត្តមនុស្សធម៌នេះ បានបង្ហាញនូវវប្បធម៌នៃការចែករំលែកជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាលនៃជំងឺកូវីដ១៩ ឲ្យបានកាន់តែឆាប់រហ័ស។
សូមបញ្ជាក់ថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្ដិអន្ដរជាតិ ហៃណាអ៊ីនថុង បានផ្ដល់អំណោយនូវម៉ាសពេទ្យចំនួន១០ម៉ឺនម៉ាស ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកឧកញ៉ា ហ្វាក់គី សែចិន និង ក្រសួងពាណិជ្ជកម្ម ដើម្បីជូនក្រសួងសុខាភិបាល ប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតប ការរាតត្បាតជំងឺកូវីដ១៩៕