ប្រជាពលរដ្ឋនៅភូមិញើន ឃុំស្តៅ ស្នើសុំឱ្យម្ចាស់ទូកដររៀបចំឱ្យមានប្រព័ន្ធសុវត្ថិភាព

វិទ្យុជាតិកម្ពុជា

M.C   ប្រជាពលរដ្ឋនៅភូមិញើន ឃុំស្តៅស្រុកសេសាន ខេត្តស្ទឹងត្រែង  ស្នើសុំឱ្យម្ចាស់ទូកដររៀបចំឱ្យមានប្រព័ន្ធសុវត្ថិភាព    នៅពេលធ្វើដំណើរឆ្លងកាត់ទន្លេសេកុងព្រោះខែវស្សាជិតឈានចូលមកដល់ហើយអាចប្រឈមទៅនិងបញ្ហាផ្សេងៗ។

ក្នុងដំណើរឆ្លងដរទៅមករបស់ប្រជាពលរដ្ឋនៅភូមិញើនកាលពីថ្មីៗនេះលោកផៃលីប្រជាពលរដ្ឋធ្វើដំណើរតាមដរចម្លងនេះបានសុំឱ្យអ្នកប្រកបររបរនេះរៀបចំឱ្យ  មានអាវពោងដាក់នៅលើទូកដ៍ឱ្យបានច្រើន  និងកែសម្រួលផ្លូវចុះឡើងឱ្យបានស្រួលផង    ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយប្រការណាមួយ។

លោកតីវឹក  អ្នកស៊ីឈ្នួលចំលងដរនេះ  បានបញ្ជាក់ថា៖លោកគ្រាន់តែអ្នកជួយសម្របសម្រួក

ការងារឆ្លងដរទៅមកតែប៉ុណ្ណោះ  គ្នានសិទ្ធក្នុងការដោះស្រាយបញ្ហានេះបានទេ  ព្រោះគាត់ជាកម្មករស៊ីប្រាក់ឈ្នួល   ហើយរឿងស្នើសុំនេះលោកនិងផ្តល់ព័ត៌មានទៅម្ចាស់ដរដែលដេញថ្លៃបានទើបមានលទ្ធភាពដោះស្រាយ។

លោក ក្រងសាវុធ មេភូមិញើនបានបញ្ចាក់ថា៖បញ្ហានេះលោកធ្លាប់សំណូមពរឱ្យម្ចាស់ដររៀបចំដោះស្រាយរៀងនេះជាញឹកញាប់ហើយតែម្ចាស់នេះមិនសូវបានមកមើលទេដេញថ្លៃហើយចោលបណ្តោយឱ្យតែបងប្អូនធ្វើសព្វថ្ងៃនេះ។

លោកបន្តថា៖សំណូមពរទាំងនេះលោកនិងទាក់ទងផ្ទាល់ទៅម្ចាស់ដរបន្ថែមដើម្បីឱ្យមកសហគារជាមួយអាជ្ញាធររៀបចំសម្រួលផ្លួវចុះឡើងនិងមធ្យោបាយផ្សេងទៀតឱ្យបានសមស្របនិងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

គឹមហឿនស្ទឹងត្រែង ២៨ ០៤ ២០២០