កម្មករប្រមាណជិត ២១លាននាក់នៅតំបន់អាស៊ាន-៦ ត្រូវបាត់បង់ការងារដោយសារជំងឺរាតត្បាត

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ — ក្រុមអ្នកវិភាគមកពី BofA Global Research បានប៉ាន់ប្រមាណថា និយោជិតប្រមាណ ៧ភាគរយនៃនិយោជិតសរុប ឬស្មើនឹង ២០,៧លាននាក់នៅក្នុងតំបន់សេដ្ឋកិច្ចអាស៊ាន-៦ អាចត្រូវបានបញ្ឈប់ពីការងារដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ។

ក្រុមអ្នកវិភាគនោះបាននិយាយថា តំបន់អាស៊ាន-៦ នេះរួមមានប្រទេសឥណ្ឌូណេស៊ី ,វៀតណាម ,ហ្វីលីពីន ,ថៃ ,ម៉ាឡេស៊ី និងសិង្ហបូរី ដែលអាចមានអ្នកបាត់បង់​ការងា​រធ្វើប្រមាណ ២០,៧លាននាក់ ដោយក្នុងនោះប្រទេសឥណ្ឌូណេស៊ីមានច្រើនជាងគេ គឺចំនួន ៩,៤លាននាក់។

ពួកគេបានព្រមានថា ការធ្លាក់ចុះនៃទីផ្សារការងារក៏នឹងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ នៅពេលដែលការ​រីករាលដាលនៃជំងឺរាតត្បាតនេះមានការចុះខ្សោយ។

អ្នកដែលត្រូវចូលនិវត្តន៍អាចមានចំនួនរាប់លាននាក់នៅក្នុងប្រទេស ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន និងថៃ ដោយផ្អែកទៅលើ​ចំណែកនៃកម្មករនៅក្នុងអាជីវកម្មខ្នាតតូច និងការងារក្រៅប្រព័ន្ធ។

អ្នកវិភាគទាំងនោះបានសរសេរដោយលើកឡើងអំពីកត្តាមួយចំនួន ដូចជាទំហំនៃវិបត្តិសេដ្ឋកិច្ចដែលបានរំពឹងទុក ទម្រង់ការងារ នឹងការឆ្លើយតបគោលនយោបាយសារពើពន្ធរបស់ប្រទេសនីមួយៗថា «ប្រទេសឥណ្ឌូណេស៊ី និងថៃ កំពុងស្ថិតក្នុងហានិភ័យនៃការធ្លាក់​ចុះជាប្រវត្តិសាស្ត្រ ខណៈដែលផលវិបាកក្នុងផ្នែកកម្លាំងពលកម្មត្រូវបានគេរំពឹងទុកថា នឹងមានការធ្លាក់ចុះខ្លាំង»។

ពួកគេបាននិយាយថា ដោយសារលក្ខណៈធម្មជាតិនៃភាពតក់ស្លុត កម្មករនៅក្នុងវិស័យជាក់លាក់ គឺមានហានិភ័យក្នុងការ​បាត់បង់ការងាររបស់ពួកគេច្រើនជាងអ្នកដទៃទៀត។ សកម្មភាពសេវាកម្ម ដូចជាការស្នាក់នៅ និងម្ហូបអាហារ ការលក់ដុំ និងលក់រាយ និងសេវាកម្មអចលនៈទ្រព្យ ព្រមទាំងអាជីវកម្ម ទំនងជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ខណៈដែលប្រទេសខ្លះបានអនុញ្ញាតឱ្យសកម្មភាពផលិតកម្មបន្តវិស័យនេះ នឹងមានអារម្មណ៍ថា ជាការធ្លាក់ចុះនៃតម្រូវការ​ពិភពលោក។

ពួកគេបានកត់សម្គាល់ថា មានតែប្រទេសសិង្ហបូរី និងម៉ាឡេស៊ីប៉ុណ្ណោះ ដែលផ្តល់ជំនួយដោយផ្ទាល់សម្រាប់ថ្លៃពលកម្មតាម​រយៈប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល ខណៈដែលប្រទេសផ្សេងទៀតពឹងផ្អែកទៅលើការផ្ទេរសាច់ប្រាក់ និងការលើកទឹកចិត្តផ្នែកពន្ធ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)