ឥណ្ឌូនេស៊ីរកឃើញអ្នកឆ្លងថ្មីជំងឺ COVID-19 ចំនួន២១៤ករណី និង ករណីស្លាប់ ២២នាក់ទៀត

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ប្រទេសឥណ្ឌូនេស៊ីរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ២១៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឲ្យចំនួនអ្នកឆ្លង COVID-19 សរុប នៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៩,០៩៦នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
លោក Achmad Yurianto មន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រសួងបានរកឃើញអ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺ COVID-19 ចំនួន២២នាក់បន្ថែមទៀតធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៦៥នាក់ និងអ្នកជំងឺចំនួន ១,១៥១នាក់ បានជាសះស្បើយទាំងស្រុង ខណៈមានមនុស្សជាង ៥៩,០០០នាក់បា នទទួលការធ្វើតេស្ដរក COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕
ប្រភព៖សារព័ត៌មាន Channel News Asia