សិង្ហបុរីរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៧៩៩ករណីបន្ថែមទៀត

វិទ្យុជាតិកម្ពុជា: លោក ឈុន លាង


ប្រទេសសិង្ហបុរីបានរាយការណ៍ថាបានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ៧៩៩នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៤,៤២៣នាក់។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលឆ្លងថ្មីខាងលើគឺ មាន១៤ នាក់ជាពលរដ្ឋសិង្ហបុរី ហើយជាង ៧០០នាក់ផ្សេងទៀតជា ពលករបរទេសដែលមានកាន់ប័ណ្ណការងារក្នុងរយៈពេលវែង ហើយស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននៃពលករបរទេស។
សូមបញ្ជាក់ថា រដ្ឋាភិបាលប្រទេសសិង្ហបុរី បានប្រកាសថា សិង្ហបុរីនឹងបន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខណៈមកទល់នឹងពេលនេះមានករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៤,៤២៣នាក់ និងស្លាប់ ១២នាក់ ៕
ប្រភព៖ សារព័ត៌មាន Channel News Asia