អាជ្ញាធរខេត្តសៀមរាប អំពាវនាវ​ឲ្យកសិករ និងម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វឲ្យបានច្រើន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ27,04,2020៖

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យប្រជាកសិករនិងម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីពង្រឹងនិរន្តរភាពស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់ជីវភាពបលរដ្ឋ និងទៅកាន់ទីផ្សារក្នុងស្រុក ខណះកម្ពុជាកំពុងជួបនឹងបញ្ហាកូវីដ១៩។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយកាណ៍បន្ថែម……
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា មន្ទីរកសិកម្មបានជំរុញឲ្យកសិករតាមគោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់លើសកម្មភាពក្នុងការចិញ្ចឹមសត្វ ជាពិសេសនៅតាម កសិដ្ឋានចិញ្ចឹមត្រី មាន់ ទា គោក្របី ត្រូវយកចិត្តបន្តទៀត ដើម្បីសម្រាប់ទុកផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញទៅកាន់បណ្តាលខេត្តមួយចំនួនទៀត។ លោកបានបន្តថា មន្ទីរត្រូវតែបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះណែនាំនិងជំរុញ ដល់ប្រជាកសិករ ឲ្យបង្កើនការចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីរក្សាស្ថិរភាពថ្លៃនៅលើទីផ្សារ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ស្របពេលកំពុងមានការរីករាលដាននៃជំងឺកូវីដ-១៩ ។
សំឡេង៖ បច្ចុប្បន្ននេះយើងបានជំរុញដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែរការចិញ្ចឹមជាលក្ខណៈគ្រួសារវាមានការលំបាកបន្តិច ព្រោះការចិញ្ចឹមនេះត្រូវចំណាយច្រើន អញ្ចឹងយើងជំរុញទៅលើកសិដ្ឋានមួយចំនួនបន្ថែមទៀត ដែលធ្លាប់បានចិញ្ចឹមកន្លងមកហើយ គឺយើងជំរុញឲ្យគាត់បន្តការចិញ្ចឹមបន្ថែមទៀត ដូចជាចិញ្ចឹមមាន់ ព្រោះវាត្រូវការដើមទន់ធំ។ អញ្ចឹងយើងនៅតែបន្តជំរុញនិងលើកទឹកចិត្តការពួកគាត់ និងជួយទំនុបបំរុង ពាក់ព័ន្ធជាមួយនឹងការរកទីផ្សារ ដើម្បីនិងសហការជាមួយគម្រោងណាមួយផ្សេងទៀត ដើម្បីឲ្យពួកគាត់មានទឹកចិត្តក្នុងការពង្រីកធ្វើបន្តទៀត ។
សូមបញ្ជាក់ថា នៅទូរទាំងខេត្តសៀមរាប មានកសិដ្ឋានចិញ្ចឹមជ្រូកសាច់និងពូជ មាន៤៣កន្លែង – កសិដ្ឋានចិញ្ចឹមមាន់យកសាច់លក្ខណៈគ្រួសារមានមាន៥៧កន្លែង និង ការចិញ្ចឹមមាន់យកស៊ុតលក្ខណៈគ្រួសារមាន ៧កន្លែង ៕