រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដកអាជ្ញាបណ្ណ័ ចំពោះបណ្តាញសារព័ត៌មានណា មិនស្តាប់ ការណែនាំ

វិទ្យុជាតិកម្ពុជា៖ លោកស្រីប៉ុង សុភាវី ២៧ ០៤ ២០២០៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដកអាជ្ញាបណ្ណ័ ចំពោះបណ្តាញសារព័ត៌មានណា មិនស្តាប់ ការណែនាំ ដើម្បីកុំអោយប៉ះពាល់ ដល់សារព័ត៌មាន ដែលគេគោរពវិជ្ជាជីវៈត្រឹមត្រូវ។
នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពាក់ពន្ធ័ទៅនឹងបញ្ហានៃការិះគន់ពីសាធារណះជន ចំពោះបណ្តាញសារព័ត៌មាន ពិសេស ព័ត៌មាន អនឡាញ មួយចំនួន ដែលបានផ្សាយហួសពីវិជ្ជាជីវៈរបស់ខ្លួននោះ អគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៏ ត្រូវពិនិត្យ ពីអាជ្ញាបណ្ណ័ និងកិច្ចសន្យានានារបស់ សារព័ត៌មាន ដើម្បីមានវិធានការច្បាស់លាស់។ឯកឧត្តម បញ្ជាក់ថា ប្រើសិនបើ នៅតែមិនស្តាប់ ការណែនាំ ត្រូវដកអាជ្ញាបណ្ណ័ កុំអោយមានការផ្សាយទៀត ដើម្បីកុំអោយមានការប៉ះពាល់ ដល់សារព័ត៌មាន ដែលគេគោរពវិជ្ជាជីវះត្រឹមត្រូវ។ ទន្ទឹមជាមួយនេះក៏ត្រូវពិនិត្យ និងណែនាំ ដល់ស្ថាប័នអង្គភាពសារព័ត៌មានទាំងអស់ ដែលក្រសួងព័ត៌មាន បានចេញអាជ្ញា បណ្ណ័ អោយហើយនោះ មិនត្រូវដាក់ ឡូហ្គោ រូបក្រសួងព័ត៌មាន នៅលើកាតសម្គាល់ខ្លួន បុគ្គលិក ដែលខ្លួនចេញអោយនោះទេ ដើម្បីកុំអោយមានការយល់ច្រឡំមកលើក្រសួង ព័ត៌មានថាចេះ តែចេញកាតអោយអ្នកកាសែត ដោយមិនបានពិនិត្យមើលជាមុននោះទេ។
ជាមួយគ្នានេះ អង្គភាព សារព័ត៌មាន ត្រូវរាយការណ៏មកក្រសួងព័ត៌មាន អំពីចំនួនបុគ្គលិក របស់ខ្លួនដែលបានប្រចាំការនៅកន្លែងណាខ្លះ កុំអោយមានភាពរញ៉េររញ៉ៃ ហើយគ្មានការទទួលខុសត្រូវនៅពេលមានបញ្ហាអ្វីកើតឡើង។
នៅក្នុងឱកាសកិច្ចប្រជុំនោះដែរ ជាទិសដៅបន្តពង្រឹងកិច្ចការងារ អោយ កាន់តែមានប្រសិទ្ធភាព ទៅមុខទៀតនោះ ឯកឧត្តម នឹងទិញសំភារៈ ដូចជា កាមេរ៉ាថតរូប និងវីដេអូ រួមទាំងកុំព្យូទ័រកាត់តថ្មីៗបន្ថែមទៀតតាម គម្រោងសម្រាប់មន្រ្តី យកព័ត៌ទាំងទូរទស្សន៏ ទីភា្នក់ងារសារព័ត៌មាន កម្ពុជា AKP នៅភ្នំពេញ និងតាមបណ្តា ខេត្ត ដើម្បីអោយការថត និងយកព័ត៌មាន ពិសេសរូបភាពសម្រាប់ផ្សាយ មាន គុណភាព ច្បាស់ល្អ។