ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលពលរដ្ឋកុំភ្លេចខ្លួន ដោយគិតថាលែងមានកូវីដ-១៩នោះ

វិទ្យុជាតិកម្ពុជា ៖ លោក អុឹម ភិរក្សនារីរតន: ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០៖

ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលពលរដ្ឋកុំភ្លេចខ្លួន ដោយគិតថាលែងមានកូវីដ-១៩នោះ។
លោកជំទាវ ឱវណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រសិនបើបុគ្គលគ្រប់រូបភ្លេចខ្លួន ហើយបែរជាគិតថាអស់មានបញ្ហាកូវីដ១៩ហើយ ហើយវិធានការការពារខ្លួនមិនបានបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនទេនោះ ការរាលត្បាត ឬការវាយលុកនៃជំងឺកូវីដ១៩ នឹងអាចកើតមានឡើង»។
លោកជំទាវបញ្ជាក់ថា ទោះបីកម្ពុជាមិនមានករណីឆ្លងថ្មីក៏ដោយ ប៉ុន្តែថាលទ្ធផលនេះ មិនទាន់បញ្ជាក់ថាកម្ពុជារួចផុតពីការវាយលុកនៃជំងឺកូវីដ១៩នោះទេ។ លោកជំទាវ លើកឡើងថា នៅក្នុងពេលខាងមុខនេះ យើងមិនត្រូវប្រហែសទេ។ យើងនឹងអាច ប្រសិនបើបុគ្គលគ្រប់រូប ភ្លេចខ្លួន ហើយបែរជាគិតថាយើងអស់មានបញ្ហាកូវីដ១៩ហើយ ហើយវិធានការការពារខ្លួនយើងនេះ យើងមិនបានបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនទេនោះ។ ការរាលត្បាត ឬការវាយលុកនៃជំងឺកូវីដ១៩ នឹងអាចកើតមានឡើង»។
ការលើកឡើងរបស់អ្នកនាំពាក្យខាងលើ ក្នុងគោលបំណងមិនចង់ឲ្យមានករណីឆ្លងថ្មីទៅកាន់សហគមន៍ ខណៈកម្ពុជាដែលករណីឆ្លងជាការនាំចូល។ យើងត្រូវខិតខំថែរក្សាសុខភាព ដោយបុគ្គលគ្រប់រូប ត្រូវបន្តអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹង ល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៧នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះ ស្បើយកើន ឡើងរហូតដល់១១៧នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥នាក់ នៃអ្នកឆ្លងសរុប ១២២នាក់។