ធនាគារជាតិស្នើឱ្យគ្រប់គ្រឹះស្ថានធនាគារផ្តល់ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទានរហូតដល់ដំណាច់ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០– ធនាគារជាតិបានស្នើឱ្យគ្រប់​គ្រឹះ​ស្ថា​ន​ធ​នា​គារ និង​ហិ​រញ្ញវត្ថុផ្តល់ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង​កា​រលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ក្នុងស្ថានភាពដែលពិភពលោក និង​ក​ម្ពុ​ជា​ផ្ទាល់កំពុងប្រឈមទៅនឹងការរីករាលដាននៃវីរុសកូវីដ១៩ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ដែលបា​នចេ​ញ​ផ្សា​យ​នា​​​​​ពេលថ្មីៗនេះបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា​បានស្នើសុំឱ្យអគ្គនាយក អគ្គនាយិកា​ នា​យ​ក នាយិកា​គ្រប់​គ្រឹះ​ស្ថា​ន​ធ​នាគារ និង​ហិ​​រញ្ញវត្ថុ ធ្វើការវាយតម្លៃខ្ពស់ចំ​ពោះកិ​ច្ច​ស​ហ​កា​រ​រ​បស់​គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែ​ល​បា​ន​កំពុងអ​នុវត្ត​វិ​ធា​ន​កា​រ​នា​នា​ដែ​ល​បា​ន​ដា​ក់​ចេ​ញ​ក​ន្លងមក ក្នុងស្ថានភាពដែលពិភពលោក ក៏​ដូ​ច​ជា ព្រះរាជាណា​ច​ក្រ​ក​ម្ពុ​ជា​កំ​ពុ​ង​ប្រ​ឈ​ម​នឹ​ង​កា​ររីករាលដាលនៃវីរុសកូវីដ១៩។

ធនាគារជាតិ ស្នើ​សុំ​កា​រ​យោ​គ​យ​ល់​ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់​កា​រ​អ​នុ​គ្រោះ​​​បន្ថែម​ដ​ល់​អ​តិ​ថិ​ជន ដើម្បីជួយសម្រាលបន្ទុ​ករ​ប​ស់​ពួ​ក​គា​ត់​មួ​យកម្រិ​ត​​ទៀ​ត​ក្នុ​ង​គ្រា​លំ​បា​កនេះ ដូចជា ការ​ប​ន្ធូ​រ​ប​ន្ថយ លើកលែងការផាកពិន័យផ្សេង រហូ​​ត​​ដល់ដំណាច់ ឆ្នាំ​២​០​២​០​។

ដោយ ម៉ៅ ចរិយា