អាជ្ញាធរជាតិអប្សរាគម្រោងនឹងជួសជុលខ្លោងទ្វារតាកាវនាពេលខាងមុខដ៏ខ្លី

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

អាជ្ញាធរជាតិអប្សរាគម្រោងនឹងជួសជុលខ្លោងទ្វារតាកាវនាពេលខាងមុខដ៏ខ្លី ដើម្បីស្វែងយល់អំពីផែនការសកម្មភាពក្នុងការជួសជុល លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំនិងអ្នកជំនាញផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅដល់ទីតាំងនៃខ្លោងទ្វារតាកាវកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

ជាផែនការសកម្មភាពសម្រាប់ធ្វើការជួសជុល អ្នកជំនាញបានជម្រាបជូនលោកជំទាវអំពីការយកចិត្តទុកដាក់របស់អ្នកជំនាញក្នុងការកំណត់នូវចំណុចហានីភ័យខ្ពស់និងវិធានការទប់ស្កាត់បន្ទាន់ ការស្រាវជ្រាវវត្ថុបុរាណក្រោមដី ក៏ដូចជាការចងក្រងឯកសារនិងតឹកតាងប្រវត្តិសាស្ត្រអំពីតួនាទីដ៏សំខាន់នៃខ្លោងទ្វារ។

នាឱកាសនោះ លោកជំទាវក៏បានណែនាំដល់អ្នកជំនាញឲ្យប្រមូលចងក្រងឯកសារបច្ចេកទេសនិងផែនការសកម្មភាពជួសជុលទាំងអស់ដើម្បីផ្ញើរជូនទៅគណៈកម្មការអាយស៊ីស៊ី-អង្គរ ពិនិត្យនិងផ្តល់អនុសាសន៍ឡើផ្នែកបច្ចេកទេសដើម្បីឱ្យការជួសជុសខ្លោងទ្វារដ៏ទ្រុឌទ្រោមមួយនេះឱ្យបានប្រសើរឡើងវិញ និងស្របតាមធម្មនុញ្ញអង្គរ៕