កសិករខេត្ដតាកែវ សម្ដែងការសប្បាយរីករាយបន្ទាប់ពីបានលក់កសិផលមានតម្លៃខ្ពស់

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៤ ០៤ ២០៖

កសិករខេត្ដតាកែវ បានសម្ដែងការសប្បាយរីករាយ ដោយសារតែពួកគាត់លក់កសិផលកសិកម្មបានតម្លៃខ្ពស់ ស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញឱ្យមានការដាំដុះបន្លែ និង ចិញ្ចិមសត្វឱ្យបានច្រើន។  

លោក អ៊ុន អឿន ប្រជាកសិករគំរូនៃប្រព័ន្ធកសិកម្មចំរុះ រស់នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុលត្រាំកក់ ខេត្ដតាកែវបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្លែគ្រប់មុខគឺមានតម្លៃខ្ពស់ ស្មើនឹងគុណជាពី ប្រើប្រៀបធៀបពីមុនបន្លែដែលមានតម្លៃថ្លៃត្រឹមតែជាង១ពាន់រៀលប៉ណ្ណោះ។ ជាពិសេស ការលក់បន្លែនៅលើទីផ្សារក៏មានភាពងាយស្រួលផងដែរ។

លោកបន្ដថា ការឡើងថ្លៃបន្លែគ្រប់មុខនេះ គឺជាឱកាសរបស់កសិករក្នុងការដាំដំណាំគ្រប់ប្រភេទ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសាររបស់គាត់ឱ្យកាន់តែមានជីវភាពធូរធា។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ដតាកែវ បានសម្តែងការចូលរួមត្រេកអរ និងស្នើឱ្យប្រជាពលរដ្ឋបន្តបង្កបង្កើនផលបន្លែគ្រប់ប្រភេទ និងចិញ្ចឹមសត្វគោ ជ្រូក មាន់ ត្រី ឱ្យបានច្រើនថែមទៀត ព្រោះការដាំដំណាំបន្លែ និងការចិញ្ចឹមសត្វក្នុងលក្ខណ:គ្រួសារនេះ ដើម្បីលើកកម្ពស់កម្រិតជីវភាពក្នុងគ្រួសារ និងធានាដល់ការផ្គត់ផ្គង់ស្បៀងក្នុងស្រុក បន្ទាប់ពីកម្ពុជា និងពិភពលោក  កំពុងជួបប្រទះការរីករាលដាលនឹងជំងឺកូវីដ-១៩៕