វីដេអូខាងក្រោមនេះ គឺជាសាររបស់ថ្នាក់ដឹកនាំយុវជន ស.ស.យ.ក. ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ វីដេអូខាងក្រោមនេះ គឺជាសាររបស់ថ្នាក់ដឹកនាំយុវជន ស.ស.យ.ក. ចំពោះសង្គមកម្ពុជាក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ ក្នុងប្រទេស

នេះជាចំណែកនៃសណ្តានចិត្តចូលរួមជាមួយរដ្ឋាភិបាល ដែលក្រុមគ្រួសារ ស.ស.យ.ក. យើងបាន និងកំពុងបន្តធ្វើជាបន្តបន្ទាប់ ហើយបើទោះបីជាស្ថានភាពនៃការវិវត្តនៃជំងឺនេះ នៅក្នុងប្រទេសកម្ពុជាមានភាពវិជ្ជមានគួរអោយកត់សម្គាល់ តែយើងមិនគួរណាមើលស្រាលស្ថានការណ៍ដែលកំពុងកើតមានក្នុងពិភពលោកឡើយ។

យើងម្នាក់ៗគួររក្សាស្មារតីឲ្យបានរឹងមាំ និងបន្តអនុវត្តគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសបន្តការជឿជាក់លើកម្ពុជា។

ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។