សមាគមអ្នកចិញ្ចឹមសត្វបំផុសដល់ប្រជាសិករឲ្យបង្កើនការចិញ្ចឹម ក្រោយពីរាជរដ្ឋាភិបាលបានទំលាក់កញ្ចប់ថវិការ៥០លានដុល្លា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 23,04,2020៖

សមាគមអ្នកចិញ្ចឹមសត្វបំផុសដល់ប្រជាសិករឲ្យបង្កើនការចិញ្ចឹម ក្រោយពីរាជរដ្ឋាភិបាលបានទំលាក់កញ្ចប់ថវិការ៥០លានដុល្លាដល់ធនាការអភិវឌ្ឍន៍ជនបទ ដើម្បីជួយកសិករឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ជឹមសត្វ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងកាត់ បន្ថយការនាំចូលពីក្រៅប្រទេស។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បើទោះបីជាកម្ពុជាកុំជួបប្រទះនឹងបញ្ហាជំងឺកូវីដ១៩ក៏ដោយ ក៏ការចិញ្ចឹមសត្វនៅរបស់ប្រជាពលរដ្ឋនៅតែអាចផ្គត់ផ្គង់បានគ្រប់គ្រាន់សម្រាបទីផ្សារក្នុងស្រុកផងដែរ ខណះដែលបច្ចុប្បន្នការនាំចូលសាច់ពីក្រៅប្រទេសមានចំនូនជាង៣០ភាគរយប៉ុណ្ណោះ។ លោកបន្ថែមទៀតថា ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានទំលាក់កញ្ជប់ថវិការបន្ថែមទៀតចំនួន៥០លានដុល្លា ដល់ធនាការអភិវឌ្ឍន៍ជនបទ ក៏ដូចជាក្រសួងកសិកម្មមានលទ្ធភាព សម្រាប់ជួយប្រជាកសិករ អាចបង្កើនការចិញ្ចឹមសត្វក្នុងស្រុកឲ្យបានច្រើន ជាពិសេសដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេសផងដែរ ។
រាជរដ្ឋាភិបាលបានទំលាក់លុយ៥០លានបន្ថែមទៀត ដើម្បីឲ្យកសិករផ្នែកខាងចិញ្ចឹមសត្វយកមកប្រើប្រាស់ ក្នុងការចិញ្ចឹមនិងទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាទប់ស្កាត់ការនាំចូល ដើម្បីជួយបង្កើតការងារដល់ប្រជាកសិករ ហើយបើទោះបីជាកូវីដ១៩បានកើតឡើងមក ឃើញថាផ្នែកចិញ្ចឹមសត្វអត់មានបញ្ហាអីនោះទេ ហើយតម្លៃទីផ្សាក៏អត់មានការប៉ះពាល់ បានន័យថាការចិញ្ចឹមសត្វនេះ គឺមានតែកើនឡើង ហើយដោយឡែកសត្វជ្រូកសព្វថ្ងៃដែលផលិតបាននៅក្នុងប្រទេសកម្ពុជាយើងមួយថ្ងៃៗ មិនតិចជាង៥០០០ទៅ៦០០០ក្បាលនោះទេ ដោយសារទីផ្សារសព្វថ្ងៃយើងបានដឹងស្រាប់រួមមកហើយ ប្រជាពលរដ្ឋបានការបន្ថយការទៅផ្សារ កម្មវិធីបុណ្យ ឬការ មិនមាននោះទេ ដូច្នោះគឺសល់ដូចជាមាន់អី គឺសល់ច្រើន ចឹងសព្វថ្ងៃនេះ ផលប៉ះពាល់គឺអត់មានទេ ហើយបន្ថែមពីលើនេះទៀត រាជរដ្ឋាភិបាល បានជួយ៥០លានដុល្លាទៀត ដល់ការចិញ្ចឹមសត្វ ដូច្នោះមិនមានអីគួរឲ្យព្រួយបារម្ភនោះទេ។»
លោកបានបញ្ជាក់ទៀតថា ប្រជាកិសករមានភាពសប្បាយរីករាយ និងមានទឹកចិត្តពង្រីកក្នុងការចិញ្ចឹមសត្វ ជាបន្តបន្ទាប់ ជាក់ស្ដែងនៅខេត្តសៀមរាប ការចិញ្ចឹមជ្រូកជាលក្ខណៈកសិដ្ឋានមានចំនួន ៤៣កន្លែងស្មើនឹងជាង ១៣៨ ១១៥ក្បាល កសិដ្ឋានចិញ្ចឹមមាន់យកសាច់រហូតដល់ ៦៣កន្លែង សត្វស្លាបចំនួន ៣១៧៤៣២៥ក្បាល ការចិញ្ចឹមមាន់និងទា យកស៊ុត និងការចិញ្ចឹមគោក្របីមានចំនួន ២៥២ ២៩០ក្បាលផងដែរ។ ហើយគិតជាមធ្យម ផលិតកម្មសាច់ (គោក្របី ជ្រូក មាន់ទា) នៅខេត្តសៀមរាបមានលទ្ធភាពអាចផលិតសម្រាប់ផ្គត់ផ្គង់ក្នុងខេត្តរបស់ខ្លួនបាន និងសម្រាប់នាំចេញទៅបណ្តាខេត្តដ៏ទៃទៀតបាន ដោយក្នុង១ថ្ងៃ អាចផលិតបានជាង ៥៥៣៥០គីឡូក្រាម។
សូមបញ្ជាក់ថា ក្នុង១ឆ្នាំៗ កម្ពុជាត្រូវការសាច់សត្វជាង២៣ម៉ឺនតោន ដែលក្នុងនោះនាំចូលពីបណ្តាលប្រទេសជិតខាង ជាង៥ម៉ឺនតោន ៕