រដ្ឋបាលរាជធានីទទួលសំភារសម្រាប់ប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ជាច្រើន ពីក្រុមហ៊ុនNaga world kind Heart

វិទ្យុជាតិកម្ពុជា ៖ ដោយ​ លោក​ ហុក​ សុខរិន​

រដ្ឋបាលរាជធានីទទួលសំភារសម្រាប់ប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ជាច្រើន ពីក្រុមហ៊ុនNaga world kind Heart សម្រាប់បែងចែកទៅតាមសង្កាត់និងមូលដ្ឋាន ដើម្បីបង្កើនការប្រយុទ្ធ ប្រឆំាងជម្ងឺកូវីដ ១៩។

ថ្លែងក្នុងពិធីប្រគល់នឹងទទួលនៅពីព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២០នេះឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អំណោយជេលនិងម៉ាសជាច្រើនរបស់ក្រុមហ៊ុនNaga world kind Heart ដើម្បីយកមកចាត់ចែងបន្តនៅមូលដ្ឋាន ខណៈដែលជម្ងឺវីរុសកូវីដ-១៩នេះបាននឹងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងបាននឹងកំពុងប្រឈមដែរនោះ។

   សម្ភារដែលបានប្រគល់និងទទួលនេះ រួមមាន ម៉ាសចំនួន១០០០០ម៉ាស់ ជេលលាងដៃចំណុះ ៥០មីលីលីត្រចំនួន១០០០ដប ទឹកអាកុល ចំនួន៦កាន ស្មើ១៨០លីត្រ។

   ឯកឧត្តម ឃួង ស្រេងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុនNaga world kind Heart ដែលបានចូលរួមចំណែក ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ នេះ។

ឯកឧត្តមឃួង ស្រេង បន្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩នេះដោយត្រូវការពារខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេកនិងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំពិសេស លាងដៃ ពាក់ម៉ាស់ការពារ ជៀសអោយបានការជួបជុំប្រមូលផ្តុំគ្នាជាដើម  ដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍៕