រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានគាំទ្រចំពោះគម្រោងការងាររបស់ ក្រុមហ៊ុន Womentum ដែលចង់មកសហការជាមួយ ក្រសួងព័ត៌មាន

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ២២ មេសា ២០២០

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានគាំទ្រចំពោះគម្រោងការងាររបស់ ក្រុមហ៊ុន Womentun ដែលចង់មកសហការជាមួយក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយកម្មវិធីនានាដែលមានសារៈសំខាន់ ក្នុងការជួយដល់ស្រ្តីកម្ពុជា។

ក្នុងឱកាសអនុញ្ញាតអោយកញ្ញា ទូច សុជាតិតា ប្រធានក្រុមហ៊ុន Womentum ប្រចាំនៅ ប្រទេសកម្ពុជានៅទីស្តីការក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានគាំទ្រចំពោះគម្រោងការងាររបស់ ក្រុមហ៊ុន Womentun ដែលចង់មកសហការជាមួយ ក្រសួងព័ត៌មា ដើម្បីផ្សព្វផ្សាយកម្មវិធីនានា ដែលមានសារៈសំខាន់ ក្នុងការជួយដល់ស្រ្តីកម្ពុជា សម្រាប់ការងារធ្វើ អាជីវកម្ម និងការប្រើប្រាស់ បច្ចេកវិទ្យា សម្រាប់ការងារសហគ្រិន។ 

ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា នៅក្រសួង គឺមានសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍ ក្រសួងព័ត៌មាន ដែលជានិច្ចកាលបានជួយដល់ស្រ្តី ទាំងលើការងារបណ្តុះបណ្តាល ក៏ដូចជាជួយ នៅពេលអ្នកជួបបញ្ហាខាងផ្នែកជីវភាពរស់នៅជាដើម។ ជាមួយនេះ ទូរទស្សន៏ជាតិកម្ពុជា ក៏មានកម្មវិធីផ្សាយ ទាក់ទងការងាររបស់ ស្រ្តី ក្នុងវិស័យ នានា ដែលអាចអោយខាង Womentun ធ្វើការសហការ គ្នាបាន ក្នុងការផ្សព្វផ្សាយ ហើយជាមួយនេះក៏មានថ្នាក់ដឹកនាំក្រសួងព័ត៌មានជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការ ទទួលធ្វើកិច្ចការងារទាក់ទងនឹង ស្រ្តីផងដែរ ។ 

តាមការបញ្ជាក់របស់ កញ្ញា ទូច សុជាតិតា ចង់អោយកម្មវិធីបណ្តុះបណ្តាល និងការផ្សព្វផ្សាយ របស់សហភាពជាសហគ្រិន សម្រាប់ស្រ្តី ត្រូវបានផ្សាយតាមរយះប្រពន្ធ័ផ្សាយនានា របស់ ក្រសួង ព័ត៌មាន ។ នៅក្នុងការងាររបស់ Womentun គឺធ្វើការផ្សព្វផ្សាយពាក់ព័ន្ធភាពជាសហគ្រិនជាស្ត្រីក្នុងការប្រើបច្ចេកវិទ្យាហើយនិងការផ្សព្វផ្សាយរបស់យើងទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរកការងារធ្វើ។ ក្រុមហ៊ុន Womentun ទើបបានបង្កើតនៅកម្ពុជា នៅឆ្នាំ២០១៩ មានបុគ្គលិកដែលធ្វើការ ក្រុមការងារស្នូល១៥នាក់ ហើយក្នុង នោះដែរក្រុមហ៊ុន មានអ្នកជំនាញការនៅក្នុងប្រទេស សឹង្ហបុរី និង នៅប្រទេស បារាំងជួយលើ កិច្ចការងារនេះ។ 

ក្នុងឱកាសនេះដែរ កញ្ញា ទូច សុជាតិតា បានជូនសៀវភៅ មានចំណងជើងថា (ភាពជាអ្នកដឹកនាំស្រ្តីនៃកម្ពុជាចំនួន  ២១ រូប) ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង៕