ក្រសួងព័ត៌មាន និងអង្គភាពក្រោមឱវាទរួមគ្នា ពិភាក្សាស្តីពីសំណើរលើកគម្រោងមូលនិធិពិសេស នៃកិច្ចសហការ មេគង្គ ឡានឆាង សម្រាប់ឆ្នាំ ២០២១

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ២២ មេសា ២០២០៖

ក្រសួងព័ត៌មាន និងអង្គភាពក្រោមឱវាទរួមគ្នា ពិភាក្សាស្តីពីសំណើរលើកគម្រោងមូលនិធិពិសេស នៃកិច្ចសហការ មេគង្គ ឡានឆាង សម្រាប់ឆ្នាំ ២០២១ ។
ក្នុងកិច្ចប្រជុំ ស្តីពីសំណើរលើកគម្រោងមូលនិធិពិសេស នៃកិច្ចសហការ មេគង្គ ឡានឆាង សម្រាប់ឆ្នាំ ២០២១ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខា ធិការ ក្រសួង ព័ត៌មាន និងជាប្រធានគណះកម្មការ សម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ចាក់ថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពី មានកិច្ចប្រជុំគណះកម្មការ សម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃ ក្រសួង កាលពីអំឡុងខែមីនា កន្លងមកនេះ ដោយបានផ្តោតជាសំខាន់លើ ចក្ខុវិស័យ ផ្តួចផ្តើមគំនិតក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងលើកគម្រោងកិច្ចសហការ ជាមួយដៃគូរអន្តជាតិ ស្របទៅនិងវិស័យនានា ក្នុងក្រសួង ព័ត៌មាន ។
ឯកឧត្តម បានបន្តថា សម្រាប់ការងារនៃកិច្ច សហប្រតិបត្តិការ មេគង្គ ឡានឆាង គឺមានប្រទេស ៦ ជាសមាជិក ចិន កម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម ហើយប្រទសទាង ៦ នេះ បានចែករំលែកទឹកទន្លេ មេគង្គ ព្រំដែន និង វប្បធម៏ ស្រដៀងគ្នា ព្រមទាំងមានទំនាក់ទនងយ៉ាងជ្រាលជ្រៅ រឹងមាំ ដែលគ្របដណ្តប់ លើ វិស័យជាច្រើន។
សំឡេង៖ “កិច្ចប្រជុំព្រឹកនេះក្រោមអធិបតីភាពដល់ ខ្ពង់ខ្ពស់ ឧត្តមរដ្ឋមន្ត្រីអនុញ្ញាតឲ្យខ្ញុំដឹកនាំទៅប្រជុំមេគង្គឡានឆាង ដែលជាមូលនិធិពិសេសមួយរបស់ប្រទេសអនុតំបន់មេគង្គ ដែលសហការជាមួយនឹង មេគង្គឡានឆាង មាន៦ប្រទេស គឺប្រទេសកម្ពុជា វៀតណាម ថៃ ឡាវ ភូមា និងចិន។ ដូច្នេះយើងប្រជុំព្រឹកមិញនេះគឺជាគណៈកម្មការសម្របសម្រួលកិច្ចការងារក្នុងបរទេសរបស់ក្រសួងព័ត៌មាន គឺសូមឱ្យគ្រប់បណ្ដាអគ្គនិងគណៈកម្មការចំណុះ ទាំងអស់លើកគម្រោងឡើង ដើម្បីប្រព័ន្ធនឹងគម្រោងរបស់មេគង្គឡានឆាង ពាក់ព័ន្ធវិស័យសារព័ត៌មាន ឬក៏វិស័យណាដែលជាផ្នែករបស់ក្រសួងព័ត៌មានយើងមានការចូលរួម។ ដូច្នេះវឌ្ឍនភាពនឹងការអភិវឌ្ឍលើកិច្ចការងារទាំងអស់នោះ គឺវាអាស្រ័យទៅបាន ក៏មានការចង្អុលបង្ហាញមកពីឯកឧត្តមរដ្ឋមន្ត្រី ក្នុងសហការជាមួយដៃគូមេគង្គឡានឆាង។ ដូច្នេះគំនិតរបស់ឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់ឱ្យគណៈកម្មការធ្វើសម្របសម្រួលនោះគឺចង់បានគំរោងក្នុងការអភិវឌ្ឍក្រសួងនិងបណ្ដុះបណ្ដាលធនធានមនុស្សពាក់ព័ន្ធនឹងនិស្ស័យក្រសួងរបស់យើង”។
ឯកឧត្តម បញ្ជាក់ថា បណ្តាប្រទេសទាំង ៦ បានប្រើប្រាស់ចក្ខុវិស័យ រួមគ្នាដូចដែល មានចែងច្បាស់ នៅក្នុងសេចក្តីថ្លែងការសន្យាមួយ ថា កិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាន នឹងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម នៃបណ្តាអនុតំបន់ នៅក្នុងការបង្កើន សុភមង្គល របស់ប្រជាជន ក៏ដូចជាការកាត់បន្ថយនៃគម្លាត នៃការអភិវឌ្ឍ ក្នុងចំណោម ប្រទេស ក្នុងតំបន់ ក៏ដូចជាកាគាំទ្រ ការកសាងសហគមន៍អាស៊ាន៕