ក្រសួងរ៉ែបានឲ្យដឹងថាតម្លៃអគ្គិសនីគឺនៅរក្សាដដែល បើទោះបីតម្លៃប្រេង ធ្លាក់ចុះក៏ដោយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 22,04,2020

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែបានឲ្យដឹងថាតម្លៃអគ្គិសនីគឺនៅរក្សាដដែល បើទោះបីតម្លៃប្រេង ធ្លាក់ចុះក៏ដោយ ដោយសារការផលិតអគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន ប្រើប្រាស់ប្រេងតែ ៥ភាគរយតែប៉ុណ្ណោះ ។

ឯកឧត្តមវិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលក្រសួងរ៉ែនិងថាមពលបានបញ្ជាក់ថា ការផ្គត់ផ្គង់ថាមពលនាពេលបច្ចុប្បន្ននេះ បើយើងគិតជាសមាសភាព ប្រេងបានចូលរួមការផលិតតែ៥ភាគរយទេ ហើយការផលិតពីវាអគ្គិសនី៣៣ភាគរយ និងនាំចូលពីប្រទេសជិតខាង រួមមាន ប្រទេសថៃ, ឡាវ វៀតណាម មានប្រមាណ ៣៥ភាគរយ ព្រមទាំងបានមក ពីថាមពលផ្សេងទៀត បានប្រមាណ ២ភាគរយ។
សំឡេង៖ ខ្ញុំគិតថា ទោះជាបច្ចុប្បន្ននេះ ប្រេងចុះប៉ុណ្ណឹងក៏ដោយ បើសិនជាយើង ផលិតអគ្គិសនីដោយសារប្រេង ប្រេងរាល់ថ្ងៃថ្លៃលើសតម្លៃលើសតម្លៃនេះ ហើយបងប្អូនប្រជាពលរដ្ឋដែលទទួលបានថាមពលក្រៅពីបណ្តាលជាតិ ព្រោះបច្ចុប្បន្ននេះការផ្គត់ផ្គង់ពីបណ្តាញជាតិ ព្រោះបច្ចុប្បន្ននេះយើងទើបទទួលបានការផ្គត់ផ្គង់ ក្នុងបរិមាណ៩០ភាគរយ អ្នកអ្នកទាំងឡាយដែលបានទទួលការផ្គត់ផ្គង់ពីម៉ាស៊ីនតូចៗនៅជនបទថ្លៃភ្លើងនៅខ្ពស់ជាង២០០០រៀល បើយកប្រេងទៅផលិតជាអគ្គិសនី គឺនៅលើស ២០០០រៀលនាបច្ចុប្បន្ននេះ នេះគឺជាយុទ្ធសាស្ត្រនិងគោលនយោបាយរបស់រដ្ឋាភិបាលគឺយើងធ្វើយ៉ាងណាពង្រីកបណ្ដាញជាតិ ដើម្បីឲ្យគាត់ទទួលបានផលប្រយោជន៍គឺថ្លៃភ្លើងដែលមានតម្លៃសមរម្យដូចពេលបច្ចុប្បន្ននេះ ដែលយើងកំពុងទទួលបានគឺថ្លៃប្រើលើសពី ២០០គីឡូវ៉ាត់ម៉ោង ទៅថ្លៃ៧៣០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយនេះគឺជាការគិតគូរសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបនិងប្រជាពលរដ្ឋដែលមានចំណូលមធ្យម។
ឯកឧត្តមបានបន្តថា ដើម្បីស្រមទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រសួងនឹងពង្រីកបណ្តាញជាតិឱ្យគ្របដណ្តប់ដល់ភូមិឋានប្រជាពលរដ្ឋ នៅតាមជនបទ ដើម្បីឱ្យពួកគាត់ទទួលបានផលប្រយោជន៍ ចំពោះតម្លៃអគ្គិសនីសមរម្យ ក្នុងពេលបច្ចុប្បន្ននេះ ដែលកំពុងតែទទួលបាន គឺការប្រើប្រាស់លើសពី ២០០គីឡូវ៉ាត់ម៉ោង ឡើងទៅមានតម្លៃ ៧០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយការប្រើប្រាស់ក្រោមនេះ វាអាចចុះរហូតដល់តម្លៃ ៣៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជាដើម ទាំងនេះជាការគិតគូរដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្ននេះ តម្លៃប្រេងបន្តនៅទ្រឹង ក៏ប៉ុន្តែ កន្លែងដែលទទួលការផលិត និងទីតាំងផលិតអគ្គិសនីពីប្រេង តម្លៃអគ្គិសនី នៅតែលើសពី ២០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដូច្នេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលគ្រប់ដណ្តប់ដោយបណ្តាញអគ្គិសនីជាតិ គឺប្រាកដណាស់នឹងទទួលបានតម្លៃអគ្គិនីសមរម្យផងដែរ៕