ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា តាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល បានសហការបង្កើតកម្មវិធីសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក គ្រប់កំរិតភូមិសិក្សា ចាប់ពីថ្នាក់មតេ្តយ្យសិក្សាដល់ថ្នាក់ទី១២

វិទ្យុជាតិកម្ពុជា ៖

ក្នុងអំឡុងពេលដែលគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណះ និងឯកជនទាំងអស់បន្តស្ថិតនៅក្នុងវិស្សមកាលតូច ក្នុងដំណាក់កាលនៃការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងទាំងពីរ និងតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល បានសហការបង្កើតកម្មវិធីសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិច ត្រូនិក គ្រប់កំរិតភូមិសិក្សា ចាប់ពីថ្នាក់មតេ្តយ្យសិក្សាដល់ថ្នាក់ទី១២។
កម្មវិធីសិក្សាពីចម្ងាយនេះ រៀបចំចាក់ផ្សាយតាមរយៈទូរទស្សន៍ជាតិកម្ពុជា
កាណាល់ ទទក ២ និង មាតិតាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា App របស់ក្រសួងព័ត៌មាន។