ក្នុងរយៈពេល​៣​ខែ ​រថយន្តពន្លត់អគ្គិភ័យថ្មីរបស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ជួយ​​អន្តរាគមន៍​​បាន​៣៩ ករណី

AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ — ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ រថយន្តពន្លត់អគ្គិភ័យថ្មីរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​ចូលរួម​​ជួយ​ពន្លត់​អគ្គិភ័យ​ដោយ​ឥត​គិត​ថ្លៃ​សរុបចំនួន​៣៩​ករណី។

ឧបទ្ទវហេតុ​ទាំង​៣៩​ករណី​នេះ​រួម​​មាន​ ភ្លើង​​ឆេះព្រៃ១៦ករណី ភ្លើង​ឆេះផ្ទះ១១ករណី ​ភ្លើង​ឆេះ​ឃ្លាំង ៥​ករណី​ ភ្លើង​ឆេះរោងចក្រ៣ករណី ភ្លើង​ឆេះ​តូបលក់ដូរ និង​ដេប៉ូ២ករណី ​ភ្លើង​ឆេះទី​ចាក់​សំរាម១​ករណី និង​ភ្លើង​ឆេះការិយាល័យព្រឹត្តិបត្រសារព័ត៌មាន និង​​បោះពុម្ពផ្សាយ​១​ករណី ដែល​ករណី​ទាំង​អស់នេះ​កើតឡើង​ក្នុង​រាជធានីភ្នំពេញ៕

ដោយ គង់ សិរីរ័ត្ន