សង្ខេបព័ត៌មានអន្តរជាតិប្រចាំព្រឹកថ្ងៃទី ២១.០៤.២០

វិទ្យុជាតិកម្ពុជា៖

១.អ៊ីរ៉ង់៖ បើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រ៉ូហានីបាននិយាយថាសម្ពាធរបស់អាមេរិកមកលើអ៊ីរ៉ង់នៅចំពេលដែលមានការឆ្លងរាលដាលនៃវីរុសកូវីដ១៩នេះគឺជាអំពើអមនុស្សធម៌ ដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរារាំងប្រទេសអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងវីរុស។
ប្រភព រ៉យតឺរ

២.អាមេរិក៖ ក្រុមហ៊ុនហ្វេសប៊ុកបានថាក្រុមហ៊ុនបានលុបចោលការបង្ហោះខ្លឹមសារនិងរូបភាពនានាជំរុញការតវ៉ាប្រឆាំងនឹងវិធានការណ៍គម្លាតសង្គមដែលបណ្តាលមកពីវីរុសកូវីដ១៩នៅណេប្រាសស្កា, ញូជជឺស៊ី, និងកាលីហ្វ័រញ៉ា ។ការដាក់វិធានការគម្លាតសង្គមមានសារៈសំខាន់ណាស់ក្នុងការបន្ថយការរីករាលដាលនៃវីរុសប៉ុន្តែ ក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកផងដែរ។
ប្រភព ឆានែលញូវអាស៊ី

៣.អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាអង្គការបានប្រកាសអាសន្នអំពីវីរុសកូវីដ១៩ចាប់តាំងពីការចាប់ផ្តើមដំបូងហើយក៏មិនបានលាក់បាំងអ្វីទាំងអស់អំពីការរាតត្បាតដ៏សាហាវមួយនេះដោយលោកប្រធានអង្គការសុខភាពពិភពលោកបាននិយាយដូច្នោះក្នុងសន្និសីទកាសែតមួយបន្ទាប់ពីត្រូវបានស្តីបន្ទោសដោយសហរដ្ឋអាមេរិក។
ប្រភព ឆានែលញូវអាស៊ី

៤.អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយកាលកាលពីថ្ងៃច័ន្ទថានេះថាលោកបានច្រានចោលនូវចំនួនទឹកប្រាក់ដែលប្រទេសកូរ៉េខាងត្បូងបានស្នើបង់ឲ្យសហរដ្ឋអាមេរិកដើម្បីចូលរួមចំណាយសម្រាប់កងទ័ពអាមេរិកដែលបានដាក់ពង្រាយនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ប្រភព រ៉យតឺរ

អត្ថបទ ឆាយ វីកាល