ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ ខែមេសានេះ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២១.៤.២០២០៖

ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសនៅតំបន់វាល ទំនាបកណ្តាល និងជួរភ្នំដងរែក ខណៈនៅក្នុងក្របខណ្ឌផ្ទៃប្រទេសធាតុអាកាសក្តៅ នឹងថយចុះមួយកម្រិត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងជំនាញមួយនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ ខែមេសានេះ កម្ពុជាបាននឹងបន្តទទួលនូវឥទ្ធិលពលនៃជ្រលងសម្ពាធទាប អូសបន្លាយលើកម្ពុជាជាមួយនិងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ហើយភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខណ្ឌផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅ នឹងថយចុះមួយកម្រិត។
តាមប្រភពដដែល បានឲ្យដឹងទៀតថា បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°Cនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C បណ្តាលខេត្តនៅតំបន់ជួរភ្នំដងរែកនិងឥសាន មានសីតុណ្ហភាពអប្បបរមា មានពី ២ ៣-២៦°Cនិងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C ចំណែក បណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°Cនិងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន។
តាមរយៈនេះ ក្រសួងធនធានទឹកនិងឧតុនិយម ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែមេសា៕