រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ទទួលជួបជាមួយ​ឯកអគ្គរដ្ឋទូតនៃសហ​ភា​ព​អឺរ៉ុបប្រចាំកម្ពុជាតាមរយៈ Video Conference ដើម្បីពិភាក្សាអំពី​តម្រូវការ​របស់​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបជាមួយ​លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈ Video Conference កាលពីថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើ​ម្បី​​ពិភា​ក្សា​អំ​ពី​តម្រូវការ​របស់​កម្ពុជា និង​លទ្ធភាពនៃការ​ចូលរួមរបស់​សហភា​ព​អឺ​រ៉ុបក្នុងការ​គាំទ្រ​រាជ​រដ្ឋា​ភិបា​ល​​ក​ម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធ​ប្រឆាំង​​នឹង​កា​ររា​ត​ត្បា​ត​នៃ​ជំ​ងឺ​កូ​​វី​​ដ-១៩ និង​ស្ដារសម្បទា​សេ​ដ្ឋ​​​កិ​​ច្ច​​ពីផល​ប៉ះពាល់​នៃ​ជំងឺនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវ​ការ​ស្វាគមន៍​យ៉ាង​ក​ក់​ក្តៅ​ចំ​ពោះ​សហភាពអឺរ៉ុប ​ក្នុង​កិច្ច​សហការ​ដ៏​ល្អប្រសើរ​កន្លងមកជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិ​សេ​ស ក្នុងកាលៈទេសៈបច្ចុប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈម និងប្រយុ​ទ្ធ​ដោះ​ស្រា​យចំពោះវិបត្ដិ​សកលដោយសារជំងឺ​កូវីដ-១៩ (COVID-19) ។ កម្ពុជាក្រោមការដឹកនាំ និង​បញ្ជាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បាន​និងកំពុងគ្រប់គ្រង​លើ​បញ្ហា​​​នៃជំងឺកូវីដ-១៩ បានល្អប្រសើរ ប៉ុន្តែកម្ពុជានៅតែមិន បន្ធូរដៃនោះទេ និងរឹតតែ​បុរេ​សកម្ម​ និង​ស​កម្មកាន់តែខ្លាំងថែមទៀត ដោយបានបង្កើតនូវយន្ត ការ និងដាក់ចេញនូវវិធាន​ការ​ជា​យុ​ទ្ធ​សា​ស្រ្ត​មុ​តស្រួច ទាំងលើសមរភូមិក្នុ​ងការ​ប្រយុទ្ធ​ប្រឆាំង​ការរាតត្បាត​​​​កូវីដ-១៩ និង​លើ​កា​រ​ដ្ឋា​ន​ស្ដា​រ​ស​ម្ប​ទា​សេដ្ឋកិច្ច-សង្គមឡើងវិញបន្ទាប់ពីរងផល​ប៉ះពាល់​ពី​ជំងឺនេះ។ ជំងឺ​កូវីដ-១៩ មិនត្រឹម​តែ​ជា​វិប​ត្ដិ​​សុខភាពសាធារណៈទេ តែជំងឺ​នេះក៏បាន បង្ក​ផល​ប៉ះពាល់​​អវិជ្ជមាន​​ដល់វិស័យ​សេដ្ឋកិច្ច​ផ្សេ​ង​ៗ ​រួម​មាន ​វិស័យ​កាត់ដេរ ទេសចរណ៍​​ ធុរកិច្ច​ខ្នាត​តូច​ និង​មធ្យម​ទៀតផង ។

លោកជំទាវ Carmen Moreno បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ​របស់​រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩នេះ និងបានបញ្ជាក់អំពី​ជំហរ​គាំទ្រ​យ៉ាងពេញ​ទំហឹង​របស់​សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការស្ដារសម្បទា​សេដ្ឋកិច្ច-សង្គម​ ដែល​រងផល​​ប៉ះពាល់​ពី​​​វិបត្តិ​នៃ​ជំងឺកូវីដ-១៩នេះ ។ លោកជំទាវ បានជម្រាបជូនថា ក្នុងស្មារតីនេះ សហភាពអឺរ៉ុប ដែល​មាន​ទីស្នា​ក់​កា​រ​ក​ណ្តា​ល​នៅ Brussel ទើប តែបានអនុម័តអនុញ្ញាតឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥៦លាន​​អឺរ៉ូ ពីកម្មវិធីកំពុង ដំណើរការមួយចំនួន ដែលហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រា​ប់​យកមកហិរញ្ញប្បទាន លើវិស័យ​គាំពារ​​​សង្គមដែលការងារអាទិភាព និងបន្ទាន់របស់រា​ជរដ្ឋាភិ​បា​លក្នុង​ការស្ដារសម្បទា​សេដ្ឋកិច្ច-សង្គមឡើងវិញពីវិបត្តិ​នៃ​ជំងឺ​កូវីដ-១៩​នេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ​បាន​ថ្លែង​អំណរគុណ​ចំពោះកិច្ច​សហ ប្រតិបត្ដិការ​រឹងមាំ​កន្លងមក​របស់​សហភាពអឺរ៉ុប​ជាមួយ​នឹង​កម្ពុជា ជាពិសេសស្វាគមន៍ចំពោះការ ចូលរួមចំណែក​នៅក្នុង​គ្រា​ដ៏​លំបាក​​នេះ ។ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ឡើង វិញថា ក្នុងការអនុវត្ត​វិធាន​ការ​ស្ដារសេដ្ឋកិច្ច-សង្គម​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​​កូវីដ-១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​​បង្កើត​ក្រុម​ការ​ងារ​ចំនួន​ ០៤​ រួម​មាន៖ ១. ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​​ការ​ផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ២. ក្រុម​ការងារ​ចំពោះកិច្ចរៀប ចំ និង​​គ្រប់គ្រង​យន្តការ​ជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ៣. ក្រុម​ការងារ​ចំពោះកិច្ចរៀបចំ​គោល​នយោបាយ​​ថវិកា ហិរញ្ញប្បទាន និងជំនួយ​ស​ង្គ​ម​ដើ​ម្បី​គ្រ​ប់​គ្រ​ងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ។ ៤. ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ចំពោះ​កិច្ច សិក្សា​រៀ​ប​ចំ​ដា​ក់​ចេ​ញនូវកញ្ចប់ វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បី​គ្រប់គ្រង ​​និង​ដោះស្រាយ​ផលប៉ះពាល់​​ពី​ការ​រី​ក​រាលដាល នៃជំងឺកូវីដ-១៩ និង​ការព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ​លើ​មុខទំនិញ​មួយ​ចំនួន​ក្នុងក្រ​ប​ខ័​ណ្ឌ “ទំនិញគ្រប់​យ៉ាង​លើក​លែង​តែសព្វាវុធ (EBA)” ផងដែរ៕

ដោយ គង់ សិរីរ័ត្ន