ឯកឧត្តម ជុំ កុសល ជួបសំណេះ សំណាលជាមួយក្រុមនិស្សិតស្ម័គ្រចិត្ត ខ្មែរឥស្លាម ដើម្បីស្វែងយល់អំពី ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ 

AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ —

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស យុវជនស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតស្ម័គ្រចិត្តខ្មែរឥស្លាម ដើម្បីស្វែងយល់អំពី ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ទាក់ទងនឹងជំងឺកូវីដ១៩ នៅក្នុងឱកាសនៃពិធីបុណ្យរ៉ាម៉ាដន ជាខែបួសនៃសាសនាឥស្លាម ដែលនឹងចូលមកនាថ្ងៃខាងមុខនេះ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នាទីស្តីការក្រសួង ព័ត៌មាន។

រូបថត៖ ខឹម សុវណ្ណារ៉ា